VOV WorldVOV World
បន្តសកម្មភាពនៃសម័យប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
08/04/2015 11:49
(VOVworld) – នារសៀលថ្ងៃទី ៨ មេសា គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា វៀតណាមបានផ្តល់មតិដល់របាយការណ៍ លទ្ធផលនៃមហាសន្និបាតសហភាពអន្តរសភាពិភព លោកលើកទី ១៣២ (IPU-132) ដែលទើបនឹងត្រូវបាន រៀបចំឡើងប្រ កបដោយជោគជ័យនៅទីក្រុងហាណូយ វៀតណាម។
បន្តសកម្មភាពនៃសម័យប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
ប្រធាននិងអគ្គលេខាធិការ IPU រួមជាមួយតំណាងអន្តរជាតិ បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់វៀតណាម (VOV/VNA) (VOVworld) – នារសៀលថ្ងៃទី ៨ មេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា  វៀតណាមបានផ្តល់មតិដល់របាយការណ៍លទ្ធផលនៃមហាសន្និបាតសហភាព អន្តរសភាពិភពលោកលើកទី ១៣២ (IPU-132) ដែលទើបនឹងត្រូវបានរៀបចំ ឡើងប្រ កបដោយជោគជ័យនៅទីក្រុងហាណូយវៀតណាម។ រាយការណ៍ ស្តីពីលទ្ធផល នៃ IPU-132 ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា វៀតណាម លោក Tran Van Hang បានឲ្យដឹងថា៖ វៀតណាមទទួលជោគជ័យ ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ ក៏ដូចជា សម្មាជិកសកម្មនិងមានទទួលខុសត្រូវ ក្នុងមហាសន្និបាត IPU-132។ ប្រធាននិងអគ្គលេខាធិការ IPU រួមជាមួយតំណាង អន្តរជាតិ បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់វៀតណាមដែលមិន ត្រឹមតែរួម ចំណែកសកម្មក្នុងការងាររៀបចំ ប៉ុណ្ណោះទេ ថែមទាំង នាំចេញ ប្រធានបទរបស់ សម័យពិភាក្សាពេញអង្គរ ទៀតផង។ ក្រៅពីនោះ បណ្ដា តំណាងបានអនុម័តលើ “សេចក្តីថ្លែងការរួមទីក្រុងហាណូយ” ដែលបង្ហាញនូវ ភាពម្ចាស់ការនិងសកម្ម របស់រដ្ឋសភាវៀតណាមក្នុងការធ្វើសមាហរណកម្ម អន្តរជាតិ។ ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung បានស្នើរថា៖ រដ្ឋសភា វៀតណាមត្រូវបន្តឃោសនាអំពីលទ្ធផលនៃមហាសន្និបាត IPU-132 ជាពិសេស គឺបណ្ដាខ្លឹមសារអំពីគោលដៅអភិវឌ្ឍន៍ដ៏ចីរភាព ព្រមទាំង  អនុវត្តបណ្ដាសេចក្តី សម្រេចចិត្តនិងសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ នាពេលខាងមុខ៕