បញ្ចប់កិច្ចការស៊ើបអង្កេតនៅកន្លែងកើតហេតុករណីយន្តហោះរុស្ស៊ីធ្លាក់នៅអេហ្ស៊ីប
04/11/2015 07:19
Vovworld-នាថ្ងៃទី៣វិច្ឆិការដ្ឋាភិបាលអេហ្ស៊ីបបានបញ្ចប់ កិច្ចការស៊ើបអង្កេតនៅកន្លែងកើតហេតុករណីយន្តហោះ Airbus A321

បញ្ចប់កិច្ចការស៊ើបអង្កេតនៅកន្លែងកើតហេតុករណីយន្តហោះរុស្ស៊ីធ្លាក់នៅអេហ្ស៊ីប (CBS) Vovworld-នាថ្ងៃទី៣វិច្ឆិការដ្ឋាភិបាលអេហ្ស៊ីបបានបញ្ចប់កិច្ចការស៊ើបអង្កេត នៅកន្លែងកើតហេតុករណីយន្តហោះ Airbus A321 មានផ្លាក K9268 របស់ក្រុមហ៊ុន Kogalymavia (រុស្ស៊ី) ដែលធ្លាក់នៅឧបទ្វីប Sinai (អេហ្ស៊ីប)នាថ្ងៃទី៣១តុលាកន្លងទៅ។ យន្តហោះរបស់ក្រសួងស្ថានភាពបន្ទាន់រុស្ស៊ីបានបញ្ជូនសាកសពជនរងគ្រោះពីក្រុង គែទៅកាន់ក្រុង St Petersburg នាថ្ងៃទី៣វិច្ឆិកា។ នាថ្ងៃដដែលអ្នកជំនាញការចាប់ផ្ដើម ពិនិត្យនិងវិភាគទិន្នន័យប្រអប់ខ្មៅចំនួន២នៃយន្តហោះពោលខាងលើ។ គណៈ កម្មាធិការស៊ើបអង្កេតឧបទ្ទវហេតុធ្លាក់យន្តហោះមួយត្រូវបានបង្កើតឡើងដោយមាន សមាសភាពចូលរួមពីដំណាងរបស់អេហ្ស៊ីបរុស្ស៊ីបារាំងអាល្លឺម៉ង់ក៏ដូចជាដំណាងមក ពីអៀកឡង់ ជាកន្លែងដែលយន្តហោះ Airbus A321 មានផ្លាក់ K9268 របស់ក្រុមហ៊ុន Metrojet ចុះឈ្មោះ។ យន្តហោះពោលខាងលើត្រូវបានធ្លាក់នៅឧបទ្វិប Sinai នាព្រឹកថ្ងៃទី៣១តុលា ខណៈដែលធ្វើដំណើរចេញពីទីក្រុង Sharm El Sheikh នៅភាគខាងត្បូង Sinai (អេហ្ស៊ីប)៕
Related
More




