បញ្ចប់សន្និបាតលើកទី១២បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១១
11/10/2015 09:13
(VOVworld)-នាពេលរសៀលថ្ងៃទី១១តុលា សន្និបាតលើកទី ១២ គណៈកម្មាធិការមជ្ឈឹម បក្សនីតិកាលទី១១បានបញ្ចប់ ប្រកបដោយជោគជ័យក្រោយរយៈពេល៧ថ្ងៃធ្វើការ។

(VOVworld)-នាពេលរសៀលថ្ងៃទី១១តុលា សន្និបាតលើកទី១២ គណៈកម្មាធិការ មជ្ឈឹមបក្សនីតិកាលទី១១បានបញ្ចប់ប្រកបដោយជោគជ័យក្រោយរយៈពេល៧ ថ្ងៃធ្វើការ។ នៅសន្និបាតលើកនេះ អង្គប្រជុំបានឯកភាពនូវទិសដៅអនុវត្តភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦។ ស្តីពីការ ងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតខាងមុខ អង្គប្រជុំបាន ពិភាគ្សា អំពីគំរោងបញ្ជីរាយនាមកម្មាភិបាលដែលបានឧទេ្ទសនាម ចូលរួមគណៈ កម្មាធិការមជ្ឈឹមនីតិកាលទី១២ជាលើកដំបូង និងបណ្តាយោបល់ បំពេញបន្ថែមទៅ លើរបាយការណ៍មួយចំនួនផងដែរ។ ស្តីពីទិសដៅបោះឆ្នោតសមាជិកសភា និងក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ នាអាណត្តិខាងមុខ អង្គប្រជុំបានឯកភាពពង្រីកតួនាទី ជាអ្នកដឹកនំា ពីមជ្ឈឹមដល់ តំបន់ ព្រមទាំងពង្រីកសិទ្ធិនិងកាតាព្វកិច្ចរបស់ពល រដ្ឋរបស់អ្នកបោះឆ្នោត ទូទាំងប្រទេស។ជ្រើសរើសសមាជិកសភា និងតំណាងក្រុម ប្រឹក្សាប្រជាជន ឲ្យស្របនឹងប្រាថ្នានិងសិទ្ធិជាម្ចាស់របស់ប្រជាជន។ អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិបញ្ចប់សន្និបាត ថ្លែងមតិនៅពិធីបិទសន្និបាត តាងនាមការិយាល័យនយោបាយអគ្គលេខា បក្សកម្មុយសនិស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ ធ្ងន់ថា៖ “ការរៀបចំអនុវត្តល្អនូវសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈឹមលើកនេះនឹងរួមចំណែកយ៉ាង សកម្មទៅក្នុងការសម្រេចភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៥ ប្រកបដោយជោគ ជ័យ កសាងនិងអនុវត្តផែនការអភិឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦ ធ្វើល្អការងារកម្មា ភិបាលរបស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ រួមចំណែកធានាជោគ ជ័យរបស់មហាសន្និបាតបក្សកម្មនុយនិស្តវៀតណាម លើកទី ១២ បញ្ជាណែនាំដោយ ត្រឹមត្រូវនិងទាន់ពេលវេលានូវការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៤ និងការបោះឆ្នោត ក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦ - ២០២១ ពង្រឹងនិងបង្កើនការ រៀបចំក្បាលម៉ាស៊ីនរដ្ឋសំដៅឆ្លើយតបនឹង តម្រូវការនិងភារកិច្ចក្នុងដំណាក់កាល ២០១៦-២០២១។” អគ្គលេខាបក្ស Nguyen Phu Trong បានស្នើរឲ្យសមាជិកមជ្ឈឹមម្មាក់ៗគប្បីលើកកំពស់ ថែម ទៀតនូវស្មារតីភារទទួលខុសត្រូវអនុវត្តឲ្យបានល្អសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត លើកទី ១១ របស់បក្ស ជាពិសេសគឺសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈឹមលើកនេះ ៕
Related






