VOV WorldVOV World
បញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំងនៅបារាំង
10/01/2015 08:45
(VOVworld) – នារសៀលថ្ងៃទី ៩ មករា តាមម៉ោង់តំបន់ កំលាំងប៉ូលីសបារាំងបាន ដំណើការវាយប្រហាររំដោះ ចំណាប់ខ្មាំងក្នុងការចាប់ចំណាប់ខ្មាំងចំនួន ២ ករណី ដែលបានកើតមានឡើងនាថ្ងៃដដែលនៅប្រទេសនេះ។
បញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំងនៅបារាំង
បញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំងនៅបារាំង (Image: VNA) (VOVworld) – នារសៀលថ្ងៃទី ៩ មករា តាមម៉ោង់តំបន់ កំលាំងប៉ូលីសបារាំងបាន ដំណើការវាយប្រហាររំដោះចំណាប់ខ្មាំងក្នុងការចាប់ចំណាប់ខ្មាំងចំនួន ២ ករណី ដែលបានកើតមានឡើងនាថ្ងៃដដែលនៅប្រទេសនេះ។ តាមប្រភពព័ត៌មានសន្តិសុខ បារាំងបានឲ្យងដឹងថា៖ កំលាំងប៉ូលីសបារាំងបានវាយប្រហារទៅលើរោងពុម្ភ CTD នៅទីរួមស្រុក Dammartin-en-Goele (ភាគឦសានទីក្រុងប៉ារីស) និងកំទិចជនដៃដល់ ចំនួន ២ នាក់ រំដោះចំណាប់ខ្មាំងមួយនាក់។ ប៉ុន្តែ មានប៉ូលីស្តចំនួន ២ នាក់ រងរបួស ផងដែរ។ ក្នុងពេលនោះ នៅតំបន់ Porte de Vincennes ការចាប់ចំណាប់ខ្មាំងមួយទៀត បានកើតមានឡើងនៅហាងលក់ទំនិញរបស់ជនហ្ស៊ីបមួយនាក់។ កំលាំងសន្តិសុខ ក៏បានដំណើការរំដោះចំណាប់ខ្មាំងប្រកបដោយជោគជ័យ។ ប៉ុន្តែ មានមនុស្សចំនួន ៥ នាក់ត្រូវស្លាប់ក្នុងយុទ្ធនាការនេះ ក្នុងនោះមានជនសង្ស័យ Amedy Coulibaly។ មុសញ្ញានេះគឺជាជនដៃដល់ក្នុងការចាប់ចំណាប់ខ្មាំងនេះនិងការសម្លាប់ប៉ូលីស្តនារី មួយនាក់នៅស្ថានីយរថ​ភ្លើងភាគខាងត្បូងបារាំងនាព្រឹកថ្ងៃទី ៨ មករា។ នាបច្ចុប្បន្ន កំលាំងប៉ូលីស្តកំពុងស្វែរកជនសង្ស័យនារីមួយទៀតគឺ Hayat Boumedienne ដែលបាន រត់រួចគេចខ្លួនបន្ទាប់ពីដំណើការ រឿងហេតុពោលខាងលើ។ បណ្ដាការរំដោះចំណាប់ខ្មាំងពោលខាងលើបានបញ្ចប់យុទ្ធនាការស្វែងរកជន ប្រដាប់អាវុធឥស្លាមនានាដែលបានបាញ់ប្រហារទៅលើទីស្នាក់ការទស្សនាបត្ដដី Charlie Hebdo ដែលអូសបន្លាយក្នុងរយៈពេល ២ ថ្ងៃ កន្លងទៅនៅបារាំង ដោយ មានការចូល រួមរបស់បុគ្គលិកសន្តិសុខចំនួន ៨០ ពាន់នាក់។ នាយប់ថ្ងៃទី ៩ មករា ថ្លែងមតិនៅ កាណាល់ទូរទស្សន៍ជាតិក្នុងឱកាសនេះ ប្រធានាធិបតីបារាំង លោក Fracois Hollande បានប្រកាសថា៖ ប្រទេសបារាំងនៅប្រឈមមុខនឹងការគំរាម កំហែងសន្តិសុខហើយ អះអាងនឹងអនុវត្តរាល់វិធានការចាំបាច់ដើម្បីការពារ ប្រជាជន៕