VOV WorldVOV World
បញ្ហាជនចំណាកស្រុក៖ប្រទេសប៉ែកខាងជើងនិងកណ្ដាលទ្វីបអាមេរិកបង្កើតបណ្ដាញព័ត៌មាន
12/06/2016 07:46
(VOVworld) - តំណាងនៃប្រទេសប៉ែកខាងជើងនិង កណ្ដាលទ្វីបអាមេរិក នាថ្ងៃទី១១ មិថុនា បានឯកភាព លើការបង្កើតបណ្ដាញកុមារនិងអនិតិជនចំណាក ស្រុក (CRM) សំដៅនាំចេញយុទ្ធសាស្ត្រទប់ស្កាត់ បាតុភូតកុមារចំណាកស្រុកនៅតំបន់នេះ។
បញ្ហាជនចំណាកស្រុក៖ប្រទេសប៉ែកខាងជើងនិងកណ្ដាលទ្វីបអាមេរិកបង្កើតបណ្ដាញព័ត៌មាន
(VOVworld) - តំណាងនៃប្រទេសប៉ែកខាងជើងនិងកណ្ដាលទ្វីបអាមេរិក នាថ្ងៃទី ១១  មិថុនា បានឯកភាពលើការបង្កើតបណ្ដាញកុមារនិងអនិតិជនចំណាកស្រុក (CRM) សំដៅនាំចេញយុទ្ធសាស្ត្រទប់ស្កាត់បាតុភូតកុមារចំណាកស្រុកនៅតំបន់ នេះ។ តំណាងនៃបណ្ដាប្រទេសពោលខាងលើក៏បានទទួលស្គាល់នូវស្ថានភាពជាក់ស្ដែង នោះគឺ កុមារនិងអនិតិជនជាច្រើននាក់បានជម្លៀសចេញពីស្រុក សំដៅរួចផុតពី ស្ថានភាពអំពើហឹង្សានិងភាពក្រីក្រនៅប្រទេសរបស់ខ្លួន។ភាគច្រើននៃរលកជន ចំណាកស្រុកពោលខាងលើសុទ្ធតែមានគោលដៅគឺប្រទេស អាមេរិក។ តាមការស្ថិតិរបស់កងកម្លាំងគយនិងការពារព្រំដែនរបស់អាមេរិកថា គិតត្រឹមក្នុង ខែកញ្ញា និងតុលាឆ្នាំ២០១៤តែប៉ុណ្ណោះ មានកុមារជាង២២៣ពាន់នាក់ដែលមិន បានអមដោយ មនុស្សពេញវ័យ ត្រូវបានឃាត់ខ្លួននៅតំបន់ព្រំដែនប៉ែកខាងត្បូង ប្រទេសនេះ៕