បញ្ហាប្រឆាំងភេរវកម្ម៖ភេរវករបរទេសជិត៣ហ្មឺននាក់កំពុងធ្វើសកម្មភាពនៅស៊ីរីនិងអ៊ីរ៉ាក់
06/07/2016 08:07
(VOVworld) - នាថ្ងៃទី៥ កក្កដា ជំនួយផ្ទាល់អគ្គលេខា ធិការអ.ស.បនិងជាប្រធានគណៈកម្មាធិការប្រឆាំង ភេរវកម្មរបស់អ.ស.បលោក Jean-Paul Laborde បាន ឲ្យដឹងថា នាបច្ចុប្បន្នមានភេរវករបរទេសជិត៣ហ្មឺន នាក់កំពុងធ្វើសកម្មភាពនៅស៊ីរីនិងអ៊ីរ៉ាក់ ព្រមទាំងព្រមានថា គ្រោះអាសន្នដែលក្រុមភេរវករនេះអនុវត្តន៍ការវាយប្រហារភេរវកម្មនៅស្រុកកំណើតកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

(VOVworld) - នាថ្ងៃទី៥ កក្កដា ជំនួយផ្ទាល់អគ្គលេខាធិការអ.ស.បនិងជាប្រធាន គណៈកម្មាធិការប្រឆាំងភេរវកម្មរបស់អ.ស.បលោក Jean-Paul Laborde បានឲ្យដឹងថា នាបច្ចុប្បន្នមានភេរវករបរទេសជិត៣ហ្មឺននាក់កំពុងធ្វើសកម្មភាពនៅស៊ីរីនិងអ៊ីរ៉ាក់ ព្រមទាំងព្រមានថា គ្រោះអាសន្នដែលក្រុមភេរវករនេះអនុវត្តន៍ការវាយប្រហារភេរវ កម្មនៅស្រុកកំណើតកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។លោក Laborde ដាស់ តឿនឲ្យបណ្ដាប្រទេសប្រុងប្រយ័ត្ននិងមានវិធានការទប់ទល់នឹង ពួកភេរវករដែល វិលត្រឡប់មកស្រុកវិញ។មន្រ្តីអ.ស.បរូបនេះបានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិ ចាំបាច់ត្រូវបង្កើនការខំប្រឹងប្រែង ក៏ដូចជាមានមធ្យោបាយ ខាងច្បាប់ដើម្បីប្រឆាំង នឹងលទ្ធិភេរវកម្ម។លោកក៏បានអំពាវនាវឲ្យអន្តរជាតិជំរុញកិច្ចសហប្រតិបតិ្តការ ថែមទៀតលើកាណាល់អ៊ីនធឺណែតនានាដូចជា Google Twitter និង Microsoft សំដៅតាមដានពួកភេរវករសក្ដានុពលផងដែរ៕
Related






