VOV WorldVOV World
បញ្ហាប្រឆាំងភេរវកម្ម៖ប្រធានាធិបតីអាមេរិកលោក D. Trump សន្យាវាយឲ្យបរាជ័យអង្គការ IS
07/02/2017 10:34
(VOVworld) - នាថ្ងៃទី៦ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា អាមេរិកនិងសម្ព័ន្ធ មិត្តនានានឹងវាយឲ្យបរាជ័យលទ្ធិភេរវកម្មអ៊ីស្លាម ជ្រុលនិយមហើយរារាំងភេរវករឆ្លងដែនចូលក្នុង អាមេរិក។
បញ្ហាប្រឆាំងភេរវកម្ម៖ប្រធានាធិបតីអាមេរិកលោក D. Trump សន្យាវាយឲ្យបរាជ័យអង្គការ IS
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី៦ កុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសថា អាមេរិកនិងសម្ព័ន្ធមិត្តនានានឹងវាយឲ្យបរាជ័យលទ្ធិភេរវកម្មអ៊ីស្លាមជ្រុល និយមហើយរារាំងភេរវករឆ្លងដែនចូលក្នុងអាមេរិក។អញ្ជើញថ្លែងមតិនៅមូលដ្ឋាន កងទ័ពជើងអាកាស MacDill នៅរដ្ឋ Florida នោះ ប្រធានាធិបតីលោក Trump អះអាង ថា សេរីភាព សន្តិសុខនិងយុត្តិធម៌នឹងឈ្នះ។លោករូបនេះចោទ ប្រកាន់អង្គការរដ្ឋ អ៊ីស្លាម (IS) ពីអំពើអនុវត្តន៍យុទ្ធនាការប្រល័យ ពូជសាសន៍និងការវាយប្រហារដ៏ ឃោរឃៅលើទូទាំងពិភពលោក។មេដឹកនាំរូបនេះ សន្យាថា នឹងផ្ដល់កញ្ចប់ថវិការ ធំបំផុតតាំងពីមុនមកសំរាប់កងទ័ពអាមេរិក ដើម្បី ជំរុញខ្លាំងសង្គ្រាមប្រឆាំងភេរវ កម្មផងដែរ៕