VOV WorldVOV World
បញ្ហាប្រឆាំងភេរវកម្ម៖អាមេរិកព្រមានអំពីគ្រោះអាសន្នដែល IS វាយប្រហារនៅម៉ាឡេស៊ី
08/07/2016 06:58
(VOVworld) - គេហទំព័ររបស់ស្ថានទូតអាមេរិកបាន ចុះផ្សាយសេចក្ដីព្រមានសន្តិសុខក្រោយពីសមត្ថកិច្ច ម៉ាឡេស៊ីបញ្ជាក់ថា មានការទាក់ទិនរវាងអង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាសជាមួយការបំផ្ទុះគ្រាប់បែក ក្លិបរាត្រីមួយនៅទីក្រុង Puchong រដ្ឋ Salangor កាលពីថ្ងៃទី២៨ មិថុនា ដែលបណ្ដាលឲ្យមនុស្ស៨នាក់រងរបួស។
បញ្ហាប្រឆាំងភេរវកម្ម៖អាមេរិកព្រមានអំពីគ្រោះអាសន្នដែល IS វាយប្រហារនៅម៉ាឡេស៊ី
ភ្ញៀវទេសចរមកទស្សនារដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ី (រូបថត៖Vietnamplus) (VOVworld) - នាថ្ងៃទី៧ កក្កដា ស្ថានទូតអាមេរិកប្រចាំនៅម៉ាឡេស៊ីបានចេញ សេចក្ដីព្រមានចំពោះពលរដ្ឋប្រទេសនេះស្ដីអំពីបញ្ហាសន្តិសុខផ្ទាល់ខ្លួន។គេហទំព័រ របស់ស្ថានទូតអាមេរិកបានចុះផ្សាយសេចក្ដីព្រមានសន្តិសុខក្រោយពីសមត្ថកិច្ច ម៉ាឡេស៊ីបញ្ជាក់ថា មានការទាក់ទិនរវាងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសជាមួយ ការបំផ្ទុះគ្រាប់បែកក្លិបរាត្រីមួយនៅទីក្រុង Puchong រដ្ឋ Salangor កាលពីថ្ងៃទី ២៨ មិថុនា ដែលបណ្ដាលឲ្យមនុស្ស៨នាក់រងរបួស។បើទោះបីជាចាត់ទុកថា នាបច្ចុប្បន្ន មិនមានការគំរាមកំហែងធ្ងន់ធ្ងរណាពីអង្គការភេរវកម្មនានាចំពោះពលរដ្ឋអាមេរិក នៅម៉ាឡេស៊ីក្ដី ប៉ុន្តែស្ថានទូតអាមេរិកនៅសំណូមពរឲ្យពលរដ្ឋអាមេរិក ត្រូវប្រុង ប្រយ័ត្ននាពេលធ្វើដំណើរដោយសារពួកគេអាចជាគោលដៅរបស់ពួក ភេរវករ៕