VOV WorldVOV World
បញ្ហាប្រឆាំងភេរវកម្ម៖អាមេរិកឃាត់ខ្លួនអតីតសមាជិកនៃកងកម្លាំងការពារជាតិពីបទជួយឧបត្ថម្ភ IS
06/07/2016 10:29
(VOVworld) - អតីតសមាជិកមួយរូបនៃកងកម្លាំងការ ពារជាតិអាមេរិក ត្រូវចោទប្រកាន់ពីបទមានចេតនា ជួយឧបត្ថម្ភអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ទិញ អាវុធសំដៅអនុវត្តន៍ការវាយប្រហារភេរវកម្មនៅ ប្រទេសនេះ។
បញ្ហាប្រឆាំងភេរវកម្ម៖អាមេរិកឃាត់ខ្លួនអតីតសមាជិកនៃកងកម្លាំងការពារជាតិពីបទជួយឧបត្ថម្ភ IS
(VOVworld) - អតីតសមាជិកមួយរូបនៃកងកម្លាំងការពារជាតិអាមេរិក ត្រូវចោទ ប្រកាន់ពីបទមានចេតនាជួយឧបត្ថម្ភអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ទិញអាវុធ សំដៅអនុវត្តន៍ការវាយប្រហារភេរវកម្មនៅប្រទេសនេះ។តាមសេចក្ដីប្រកាសនាថ្ងៃ ទី៥ កក្កដា របស់ក្រសួងយុត្តិធម៌អាមេរិកថា ជនសង្ស័យ Mohamed Bailor Jalloh មាន អាយុ២៦ឆ្នាំ ដែលកំពុងរស់នៅរដ្ឋ Virginia ត្រូវបានការិយា ល័យស៊ើបអង្កេតសហ រដ្ឋអាមេរិក (FBI) ចាប់ខ្លួននាថ្ងៃទី៣ កក្កដា ពោលគឺ មួយថ្ងៃក្រោយពីឈ្មោះនេះខិត ខំទិញកាំភ្លើងមួយដើមនៅហាងលក់កាំភ្លើងនៅ Virginia។អ្នកផ្ដល់ព័ត៌មានសំរាប់ FBI បានឲ្យដឹងថា Jalloh បានប្រាប់ថា ពេលវេ លាល្អបំផុតដើម្បីអនុវត្តន៍ការវាយ ប្រហារនោះគឺនៅខែបុណ្យ Ramadan ដែល តាមប្រតិទិនបានបញ្ចប់នាថ្ងៃទី៣ កក្កដា។តាមតុលាការថា អ្នកផ្ដល់ព័ត៌មាន សំរាប់ FBI បានទាក់ទងជាមួយ Jalloh តាមរយៈសមាជិកមួយនាក់ទៀតរបស់ IS ដែលកំពុងមានឧបាយកលអនុវត្តន៍ការ វាយប្រហារភេរវកម្មនៅអាមេរិក ហើយ ចង់ជ្រើសរើស Jalloh និងអ្នកផ្ដល់ព័ត៌មាន ពោលខាងលើចូលរួមក្នុងផែនការ របស់ខ្លួន៕