VOV WorldVOV World
បញ្ហាប្រឆាំងភេរវកម្ម៖រុស្ស៊ី អ៊ីរ៉ង់និងស៊ីរីបង្កើនកិច្ចសហប្រតិបតិ្តការប្រឆាំងភេរវកម្ម
10/06/2016 09:36
(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន AFP របស់ បារាំងថា នាថ្ងៃទី៩ មិថុនា រដ្ឋមន្រ្តីការពារជាតិរបស់ រុស្ស៊ី អ៊ីរ៉ង់និងស៊ីរីបានជួបចរចារនៅរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ អំពីបញ្ហាបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង៣ក្នុងការប្រយុទ្ធប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនិងក្រុមភេរវកម្មរណសិរ្ស Al-Nursa ជាសាខាមួយរបស់បណ្ដាញភេរវកម្ម Al-Qaeda នៅស៊ីរី។
បញ្ហាប្រឆាំងភេរវកម្ម៖រុស្ស៊ី អ៊ីរ៉ង់និងស៊ីរីបង្កើនកិច្ចសហប្រតិបតិ្តការប្រឆាំងភេរវកម្ម
រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់លោក Hossein Dehghan (រូបថត៖PressTV) (VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងថា នាថ្ងៃទី៩ មិថុនា រដ្ឋ មន្រ្តីការពារជាតិរបស់រុស្ស៊ី អ៊ីរ៉ង់និងស៊ីរីបានជួបចរចារនៅរដ្ឋធានីតេអេរ៉ង់ ប្រទេស អ៊ីរ៉ង់ អំពីបញ្ហាបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ក្នុងការប្រយុទ្ធប្រឆាំង អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនិងក្រុមភេរវកម្មរណសិរ្ស Al-Nursa ជាសាខា មួយរបស់បណ្ដាញភេរវកម្ម Al-Qaeda នៅស៊ីរី។ជំនួបនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈ ដែលរដ្ឋអំណាច Damascus កំពុងបង្កើនយុទ្ធនាការយោធា ប្រឆាំងនឹងអង្គការ IS ក៏ ដូចជាក្រុមឧទ្ទាមទាក់ទិនដល់រណសិរ្ស Al-Nursa នៅទីក្រុង Aleppo ប្រទេសស៊ីរី។ រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់លោក Hossein Dehghan បានឲ្យដឹងថា លោកនិងសមភាគី រុស្ស៊ី ស៊ីរីទាំងពីររូបបានឯកភាពអនុវត្តន៍ការ ប្រយុទ្ធសំរេចកំណត់ប្រឆាំងនឹងក្រុម ភេរវកម្មទាំងអស់ក្នុងតំបន់។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី៩ មិថុនា ការប៉ះទង្គិចដ៏សាហាវសំដៅ ដណ្ដើមមកវិញនូវសិទ្ធិកាន់កាប់កំពែង Sirte របស់អង្គការ IS នៅលីប៊ី បានផ្ទុះឡើង ក្រោយពីកងកម្លាំងនៃរដ្ឋាភិបាលចម្រុះជនជាតិនៃប្រទេសនេះចូលក្នុងមជ្ឈ មណ្ឌលទីក្រុងពោលខាងលើ ចាប់បង្ខំឲ្យក្រុមភេរវករ IS ត្រូវដកចេញ។អ្នកនាំពាក្យ របស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) លោក Mohamad Ghassri បានអះអាងថា  ក្នុងរយៈពេលពី២ដល់៣ថ្ងៃទៀត ទីក្រុងនេះនឹងត្រូវបានរំដោះ៕