បញ្ហាសមុទ្រខាងកើតត្រូវបានយកមកពិភាគ្សានៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន-ចិន
10/06/2016 08:38
(VOVworld) - បណ្ដាប្រទេសអាស៊ានបានសំដែងការ ព្រួយបារម្ភអំពីបម្រែបម្រួលនាពេលថ្មីៗនេះនៅសមុទ្រ ខាងកើត ហើយសង្កត់ធ្ងន់ទៅលើសារសំខាន់របស់ សមុទ្រខាងកើតនិងការយកចិត្តទុកដាក់របស់សហ គមន៍អន្តរជាតិចំពោះស្ថានភាពនៅសមុទ្រខាងកើតនាពេលកន្លងទៅ។

ចិនអនុវត្តន៍សកម្មភាពពូនជ្រុំកោះសិប្បនិមិត្នដោយខុសច្បាប់នៅសមុទ្រខាងកើត (រូបថត៖CSIS) (VOVworld) - នាថ្ងៃទី៩ មិថុនា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន-ចិនលើកទី ១២ អំពីការអនុវត្តន៍សេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC) និងពិគ្រោះយោបល់អំពីការកសាងក្រមប្រតិបត្តិនៅសមុទ្រខាង កើត (COC) ត្រូវបានរៀបចំឡើងនៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើង វៀតណាម។អនុរដ្ឋមន្រ្តីការបរទេសលោក Le Hoai Trung បាន ដឹកនាំគណៈប្រតិភូ វៀតណាមចូលរួមកិច្ចប្រជុំ។នៅទីនេះ បណ្ដាប្រទេសអាស៊ាន បានសំដែងការព្រួយ បារម្ភអំពីបម្រែបម្រួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ហើយសង្កត់ធ្ងន់ទៅលើ សារសំខាន់របស់សមុទ្រខាងកើតនិងការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចំពោះស្ថានភាពនៅសមុទ្រខាងកើតនាពេលកន្លងទៅ។ប្រទេសអាស៊ានទាំងអស់ និងចិនបានអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់និងសន្យាថា នឹងអនុវត្តន៍យ៉ាង ពេញលេញនិងប្រកបដោយប្រសិទ្ធិភាពនូវ DOC សំដៅបង្កើនទំនុកទុកចិត្តនិង ជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្ដែង រួមចំណែក រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅ សមុទ្រខាងកើត។ ថ្លែងមតិនៅកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីលោក Le Hoai Trung បានអះអាងថា វៀត ណាមនិងអាស៊ានគោរពទំនាក់ទំនងជាមួយចិន ហើយអំពាវនាវឲ្យអាស៊ាននិង ចិនគប្បីអនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធិភាពនូវ DOC។ស្ដីអំពី ការកសាង COC លោក Le Hoai Trung បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការ សំរេច COC ឲ្យបានឆាប់ៗសំដៅគ្រប់គ្រងនិងរាំងស្កាត់ជំលោះ បង្កបរិយាកាស ងាយស្រួលសំរាប់ការដោះស្រាយជំលោះដោយសន្តិវិធី ព្រមទាំងស្នើរឲ្យភាគី ទាក់ទិនទាំងអស់បង្កើនការរៀបចំកិច្ចប្រជុំនិងការផ្លាស់ប្ដូរមតិអំពីបញ្ហាជាក់ស្ដែង ជាពិសេសគឺអំពីសេចក្ដីព្រាងនិងពេលវេលាសំរេច COC៕
Related






