បើកឆាកមហោស្រពយុវជនវៀតណាម-ចិនលើកទី៣
07/11/2016 10:14
(VOVworld) - នាព្រឹកថ្ងៃទី៧ វិច្ចិកា នៅច្រកទ្វារព្រំដែន អន្តរជាតិមិត្តភាពខេត្ត Lang Son ភាគខាងជើងវៀត ណាម មជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្ត ហូជីមិញ បានសហការជាមួយមជ្ឈឹមសម្ព័ន្ធសមា គមន៍យុវជនកុម្មុយនីស្តចិន រៀបចំពិធីប្រារព្ធមហោស្រពយុវជនវៀតណាម-ចិនលើកទី៣ ក្រោមប្រធានបទ “យុវជនវៀតណាម-ចិនរួមដៃពូនជ្រុំចំណងមិត្តភាព”។

(VOVworld) - នាព្រឹកថ្ងៃទី៧ វិច្ចិកា នៅច្រកទ្វារព្រំដែនអន្តរជាតិមិត្តភាពខេត្ត Lang Son ភាគខាងជើងវៀតណាម មជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្ត ហូជីមិញ បានសហការជាមួយមជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តចិនរៀបចំ ពិធីប្រារព្ធមហោស្រពយុវជនវៀតណាម-ចិនលើកទី៣ ក្រោមប្រធានបទ “យុវជន វៀតណាម-ចិនរួមដៃពូនជ្រុំចំណងមិត្តភាព”។ ទិដ្ឋភាពនៃពិធីប្រារព្ធមហោស្រពយុវជនវៀតណាម-ចិន (រូបថត៖TTXVN) ថ្លែងមតិនៅទីនេះ លេខាមជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តហូជីមិញ លោក Nguyen Manh Dung បានលើកច្បាស់ថា នាពេលកន្លងទៅ ទំនាក់ទំនងសហ ប្រតិបតិ្តការមិត្តភាពរវាងអង្គការសម្ព័ន្ធយុវជននៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ យ៉ាងស៊ីជំរៅ រួមចំណែកពូនជ្រុំនិងពង្រីកចំណងមិត្តភាពវៀតណាម-ចិន។ “មហោស្រពយុវជនវៀតណាម-ចិនលើកនេះជាព្រឹត្តិការណ៍សំខាន់ មាន អត្ថន័យចំពោះអង្គការសម្ព័ន្ធយុវជននៃប្រទេសទាំងពីរ ជាឱកាសដើម្បីយុវវ័យនៃ ប្រទេស ទាំងពីរបង្កើនការយល់ដឹង ចែករំលែកព័ត៌មាន ជួបប្រាស្រ័យសហប្រតិ បតិ្តការ រួមដៃពូនជ្រុំចំណងមិត្តភាពវៀតណាម-ចិន។គណៈប្រតិភូយុវជនចំនួន ១ពាន់រូប របស់ចិននឹងចែកជា៦ក្រុម ហើយទៅបំពេញទស្សនកិច្ចនៅរដ្ឋធានី ហាណូយនិង ខេត្តចំនួន៦ទៀតរបស់វៀតណាម តាមនោះបង្កើនចំណងសាមគ្គី ភាព មិត្តភាព ជាមួយយុវជននិងប្រជាជនវៀតណាម”៕
Related
More




