VOV WorldVOV World
បើកមហាសន្និបាតបក្សភាគខេត្ត Hai Duong និង Thai Nguyen អាណត្តិ ២០១៥-២០២០
27/10/2015 10:09
(VOV)_នាព្រឹកថ្ងៃទី២៧ តុលា នៅទីក្រុង Hai Duong មហាសន្និបាត​បក្សភាគ​ខេត្ត Hai Duong លើកទី១៦ អាណត្តិ ២០១៥-២០២០ ត្រូវបាន​ប្រារព្វ​ឡើង​។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung
បើកមហាសន្និបាតបក្សភាគខេត្ត Hai Duong និង Thai Nguyen អាណត្តិ ២០១៥-២០២០
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (VOV)_នាព្រឹកថ្ងៃទី២៧ តុលា នៅទីក្រុង Hai Duong  មហាសន្និបាត​បក្សភាគ​ ខេត្ត Hai Duong លើកទី១៦ អាណត្តិ ២០១៥-២០២០ ត្រូវបាន​ប្រារព្វ​ឡើង​។ ថ្លែង មតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានលើកសរ សើរ លទ្ធផលសំខាន់ៗ ដែលខេត្ត Hai Duong ទទួលបាន ​ក្នុងអាណត្តិកន្លងទៅ  ជាពិសេសគឺចលនាកសាងជនបទថ្មី កសាងផែនមហា​សាមគ្គីជាតិ ត្រូវបានពង្រឹង និងពង្រីក។ ប្រធានរដ្ឋសភាបានស្នើថា៖នាពេលខាងមុខនេះ ខេត្ត Hai Duong ត្រូវ ក្លាយទៅជាខេត្តអភិវឌ្ឍន៍ ដោយមានប្រាក់ចំណូលគិតជា​មធ្យមក្នុងមនុស្សម្នាក់ ឈរលំដាប់ថ្នាក់ទី២០ក្នុងប្រទេស។ ​ទន្ទឹមនឹងនោះ Hai Duong ក៏ត្រូវយកចិត្តទុក ដាក់អភិវឌ្ឍន៍ដើម្បីក្លាយ​ទៅជាខេត្តឧស្សាហកម្ម តាមទិសទំនើបផងដែរ។           នាថ្ងៃដដែល អញ្ជើញចូលរួមនិងថ្លែងមតិនៅមហាសន្និបាត បក្សភាគខេត្ត  ​Thai Nguyen លើកទី១៩ អាណត្តិ២០១៥-២០២០ លោក To Huy Rua សមាជិក​កា រិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈចាត់តាំងមជ្ឈឹម បាន សង្កត់ធ្ងន់ថា៖           “ ខេត្តត្រូវជំរុញខ្លាំងការផ្ទេរប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច លើកកំពស់​កំណើន  ​ទាក់ទាញគ្រប់ប្រភពកម្លាំងវិនិយោគដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ​សេដ្ឋកិច្ច  និងសង្គមកិច្ច។ ត្រូវយកចិត្តទុកដាក់ដល់ការតភ្ជាប់តំបន់ បង្កើតកម្លាំងពលំជំរុញ  Thai Nguyen ក្លាយទៅខេត្តឧស្សាហកម្មនាពេលខាងមុខនេះ៕ ”