បើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១១ របស់បក្ខប្រជាជនបដិវត្តឡាវ
13/01/2021 11:19
(VOVWORLD) - មហាសន្និបាតក៏នឹងពិចារណានិងអនុម័តលើលក្ខន្តិកៈបក្ស ធ្វើវិសោធនកម្មនិងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ មជ្ឈិមនីតិកាលទី ១១ ដែលមានសមាជិកចំនួន ៧១ រូប និងសមាជិកបម្រុងចំនួន ១០ រូប។
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១១ របស់បក្ខប្រជាជនបដិវត្តឡាវ នាព្រឹកថ្ងៃទី ១៣ ខែមករានៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវបានប្រព្រឹត្តិទៅពិធីបើក មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១១ របស់បក្ខប្រជាជនបដិវត្តឡាវ ដោយប្រធានបទ ៖”លើកកម្ពស់សមត្ថភាពដឹកនាំរបស់បក្ស ពង្រឹងផែនមហាសាមគ្គីប្រជាជនទាំងមូល ធានាស្ថិរភាពនយោបាយយ៉ាងរឹងមាំ អនុវត្តន៍មាគ៌ាផ្លាស់ប្ដូរថ្មីឲ្យកាន់តែស៊ីជម្រៅ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមទិស គុណភាពថ្មី លើកកម្ពស់គុណភាពនៃជីរភាពរស់នៅរបស់ប្រជាជន បន្តនាំប្រទេសជាតិរួចផុតពីស្ថានភាពរីកចម្រើនឱនខ្សោយ ឈានឡើងគោលដៅសង្គមនិយម”។ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith ក្នុងអាណត្តិ ២០២១-២០២៥ បក្សប្រជាជនបដិវត្តឡាវបានអះអាងបន្តជំរុញការកសាងបក្ស ពង្រឹងគោលនយោបាយ សតិអារម្មណ៍ ប្រកាន់ខ្ជាប់នូវគោលមាគ៌ាឈានឡើងសង្គមនិយម នាំប្រទេសជាតិរួចផុតពីស្ថានភាពអភិវឌ្ឍន៍ឱនខ្សោយ ដើម្បីគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមូន សង្គមប្រជាធិបតេយ្យ សមភាព អរិយធម៌។ នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith មហាសន្និបាតក៏នឹងពិចារណានិងអនុម័តលើលក្ខន្តិកៈបក្ស ធ្វើវិសោធនកម្មនិងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ មជ្ឈិមនីតិកាលទី ១១ ដែលមានសមាជិកចំនួន ៧១ រូប និងសមាជិកបម្រុងចំនួន ១០ រូបផងដែរ៕
Related
More




