VOV WorldVOV World
បើកមហោស្រពខ្សែភាពយន្តអន្តរជាតិ ហាណូយ លើកទី៤
02/11/2016 08:45
(VOV)_ដោយមានទិសស្លោក៖ ខ្សែភាពយន្ត-ធ្វើសមាហរណកម្ម​និង​អភិវឌ្ឍន៍​ចីរភាព មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤បានបើក​នាយប់ថ្ងៃ​ទី១ ​វិច្ឆិកា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធីនេះមានឧបនា​យករដ្ឋមន្ត្រី លោក Vu Duc Dam
បើកមហោស្រពខ្សែភាពយន្តអន្តរជាតិ ហាណូយ លើកទី៤
បើកមហោស្រពខ្សែភាពយន្តអន្តរជាតិ ហាណូយ លើកទី៤ (VOV)_ដោយមានទិសស្លោក៖ ខ្សែភាពយន្ត-ធ្វើសមាហរណកម្ម​និង​អភិវឌ្ឍន៍​ចីរ ភាព មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤បានបើក​នាយប់ថ្ងៃ​ទី១ ​វិច្ឆិ កា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធីនេះមានឧបនា​យករដ្ឋមន្ត្រី លោក Vu Duc  Dam រួមជាមួយសិល្បករ សិល្បការិនី អ្នកផលិត​ខ្សែភាពយន្តជាតិនិងអន្តរជាតិ​ជា ច្រើនកុះករ។ មហោស្រពឆ្នាំនេះឧទ្ទេសនាមខ្សែភាពយន្តចំនួន១៤៦ របស់ប្រទេសនិង តំបន់ដែនដីចំនួន៤៣។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានអោយដឹងថា៖           “ មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយ បានបើកទូលាយក្របខ័ណ្ឌ​បរិមាណ ខ្សែភាពយន្ត។ នេះក៏ជាឱកាសធំមួយ ដើម្បីបណ្ដាសិល្បករខ្សែភាពយន្តវៀតណាមនិង អន្តរជាតិជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា រួមចំណែក​ជំរុញខឿនខ្សែភាពយន្តវៀតណាម តំបន់និងអន្តរជាតិ។ ការលើកសរសើរ ​ឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌ មនុស្សវៀតណាមក៏ជាគោលដៅមួយរបស់មហោស្រពខ្សែភាពយន្តអន្តរជាតិ ហាណូយលើកនេះដែរ។”           មហោស្រពខ្សែភាពយន្តអន្តរជាតិ ហាណូយ លើកទី៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី មួយដល់ថ្ងៃទីប្រាំខែវិច្ឆិកា៕