VOV WorldVOV World
បើកឲ្យដំណើរការសេវាទទួលយកនិងផ្ញើរលទ្ធផលបែបបទរដ្ឋបាលតាមរយៈប្រៃសណីយ៍
16/12/2016 09:52
(VOVworld)-នាព្រឹកថ្ងៃទី១៦ធ្នូនៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ រួមទាំង អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមបានរៀបចំពិធីប្រកាសសេចក្តីសម្រេច
បើកឲ្យដំណើរការសេវាទទួលយកនិងផ្ញើរលទ្ធផលបែបបទរដ្ឋបាលតាមរយៈប្រៃសណីយ៍
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី (VOVworld)-នាព្រឹកថ្ងៃទី១៦ធ្នូនៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ រួមទាំង អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមបានរៀបចំពិធីប្រកាសសេចក្តីសម្រេច ចិត្តរបស់នាយករដ្ឋមន្ត្រីនិងបើកឲ្យដំណើរការសេវាទទួលឯកសារនិងផ្ញើរលទ្ធផល ដោះស្រាយបែបបទរដ្ឋបាលតាមរយៈសេវាកម្មប្រៃសណីយ៍សាធារណៈ។ ថ្លែងមតិ ក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះអាងថា៖         “រដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងព័ត៌មាននិងផ្សព្វផ្សាយប្រមូលផ្តុំទាំងអង្គភាព អាជីវកម្មទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាននិងប្រៃសណីយ៍ ចូលរួមក្នុងការកសាង  វ៉ែបសាយផ្គត់ផ្គង់សេវាកម្ម Online សម្រាប់ប្រព័ន្ធរដ្ឋបាលទាំងមូល។​ខ្ញុំមានបំណង ថា អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមនឹងសកម្មថែមទៀតដើម្បីអនុវត្តប្រកប  ដោយជោគជ័យនូវភារកិច្ចនេះ”។         ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើរឲ្យផ្នែកប្រៃសណីយ៍ អនុវត្ត  ល្អភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើជាស្ពានផ្សាភ្ជាប់ប្រព័ន្ធរដ្ឋបាលទៅជាមួយប្រជា ជនទាំងមូលលើទូទាំងប្រទេស៕