បើកឲ្យដំណើរការវិថីដើរដោយថ្មើជើងជុំវិញបឹង Hoan Kiem
02/09/2016 07:31
(VOVworld)-នៅវេលាម៉ោង៧យប់ថ្ងៃទី១កញ្ញា ទីក្រុងហាណូយបានសាកពិសោធន៍បើកឲ្យ ដំណើរការវិថីដើរដោយថ្មើរជើងជុំវិញបឹង Hoan Kiem

សោភ័ណ្ឌភាពនៅបឹង Hoan Kiem (VOVworld)-នៅវេលាម៉ោង៧យប់ថ្ងៃទី១កញ្ញា ទីក្រុងហាណូយបានសាកពិសោធន៍ បើកឲ្យ ដំណើរការវិថីដើរដោយថ្មើរជើងជុំវិញបឹង Hoan Kiem និងវិថីមួយ ចំនួនទៀត។ តាម នោះ រួមជាមួយវិថីដើរដោយថ្មើជើងដែលបានបើកឲ្យដំណើការ មុននោះ បច្ចុប្បន្នគឺក្រុងហា ណូយមានវិថីសម្រាប់ដើរដោយថ្មើរជើងចំនួន២៦ដែល មានប្រវែង៦គីឡូម៉ែត្រ។ការធ្វើសាក ពិសោធន៍នេះនាំមកជូនប្រជាជននិងភ្ញៀវទេស ចរនូវអារម្មណ៍ស្រឡះថ្មីនៅពេលទស្សនាទី ក្រុង។លោកស្រី Nguyen Thi Kim Tuyen ជនមួយនាក់រស់នៅវិថីបុរាណច្រើនឆ្នាំមកហើយបានចែករំលែកថា៖ “គោលគំនិតនេះគឺទទួលបានការស្រុះចិត្តក្នុងប្រជាជន។មានវិថីដើរដោយថ្មើរ ជើង ដូច្នេះក្នុងប៉ុន្មានថ្ងៃសម្រាកចុងសប្តាហ៍គួរឲ្យប្រសើណាស់។ ប្រការនេះក៏បានរួម ចំណែក ធ្វើ ឲ្យរដ្ឋធានីមានទីតាំងកំសាន្តគួរឲ្យទាក់ទាញ។ម្យ៉ាងវិញទៀត បឹង Hoan Kiem បានផ្សាភ្ជាប់ ជាមួយបេតិកភ័ណ្ឌប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ តាមនោះទស្ស និកជនក៏អាចបានទស្សនា ទិដ្ឋភាព និងស្វែងយល់អំពីវប្បធម៌ប្រវត្តិសាស្ត្រ ប្រភព ដើមរបស់ជនជាតិតាមរយៈការដើរ លើវិថីបុរាណទាំងអស់នេះ”៕
Related






