បើកសម្ពោធន៍និងដាក់អោយដំណើការស្ពានខ្សែកាបវែងបំផុតកម្ពុជា
06/04/2015 11:05
(VOV)_នាព្រឹកថ្ងៃទី៦ មេសា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន បានកាត់ខ្សែបូរ បើកសម្ពោធន៍ ដាក់អោយដំណើការ ស្ពានខ្សែកាប ត្សឹបាសា។

ស្ពានខ្សែកាប ត្សឹបាសា (VOV)_នាព្រឹកថ្ងៃទី៦ មេសា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន បានកាត់ ខ្សែបូរ បើកសម្ពោធន៍ ដាក់អោយដំណើការ ស្ពានខ្សែកាប ត្សឹបាសា។នេះជាស្ពាន ដ៏វែងជាងគេបំផុតក្នុងប្រទេសកម្ពុជា ដែលបានតភ្ជាប់ខេត្តកណ្ដាល ជាមួយខេត្ត ព្រៃវែងរបស់កម្ពុជា និងក៏ស្ថិតនៅក្នុងខ្សែផ្លូវតភ្ជាប់ភ្នំពេញជាមួយទីក្រុងហូជីមិញ របស់វៀតណាមផងដែរ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី សម្ដេចហ៊ុនសែន បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ចំពោះបណ្ដា គំរោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅកម្ពុជា។ នេះគឺជាស្ពានខ្សែកាបដើម ដំបូង បានកសាងឡើងនៅកម្ពុជា ដោយមានទឹកប្រាក់សរុបសម្រាប់ការសាង សង់នេះ មានចំនួន ១២៧លានដុល្លារសហរដ្ឋអាមេរិក ៕
Related






