បើកសម័យប្រជុំលើកទី៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤
12/09/2016 10:11
(VOVworld)- សម័យប្រជុំលើកទី៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៤បានបើកនាព្រឹកថ្ងៃទី១២កញ្ញានៅទីក្រុងហាណូយ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤ (VOVworld)- សម័យប្រជុំលើកទី៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៤បានបើកនាព្រឹកថ្ងៃទី១២កញ្ញានៅទីក្រុងហាណូយ។ តាមគម្រោង សម័យប្រជុំនេះ នឹងចាប់ផ្តើមពីថ្ងៃទី១២រហូតដល់ថ្ងៃទី២២កញ្ញា។ថ្លែងមតិនៅក្នុងសម័យប្រជុំនេះ ប្រ ធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ដើម្បីត្រៀម រៀបចំឲ្យកិច្ចប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៤ដែលនឹងបានប្រារព្ធនាថ្ងៃទី២០ តុលាខាងមុខនោះ នៅសម័យប្រជុំលើកទី៣របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់មតិលើខ្លឹម សារមួយចំនួនដូចជា ត្រៀមរៀបចំឲ្យកិច្ចប្រជុំលើកទី២ ដាក់ជូន រដ្ឋសភាកែប្រែនិង ធ្វើ វិសោធនកម្មនូវសេចក្តីព្រាងច្បាប់ចំនួន៣ដែលបានអង្គប្រជុំ លើកទី១៣ផ្តល់មតិរួចមក ។ បន្ទាប់មក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់ មតិទៅលើសេចក្តីព្រាងច្បាប់ មួយចំនួនទៀតផង។ នាព្រឹកថ្ងៃទី១២កញ្ញា អង្គប្រជុំបានផ្តល់មតិទៅលើពង្រាងច្បាប់ធារាសាស្ត្រ៕
Related
More




