បើកវេទិកាអប់រំថ្នាក់ឧត្តមសិក្សាវៀតណាម-អឺរ៉ុប
03/11/2016 10:32
(VOVworld)- វេទិកាអប់រំឧត្តមសិក្សាវៀតណាម-អឺរ៉ុបបានបើកនាព្រឹកថ្ងៃទី៣វិច្ឆិកា នៅទីក្រុងហាណូយ។ វេទិកានេះ បានសម្តែងនូវការសន្យារបស់រដ្ឋាភិបាលវៀតណាម

ទិដ្ឋភាពនៃវេទិកា (VOVworld)- វេទិកាអប់រំឧត្តមសិក្សាវៀតណាម-អឺរ៉ុបបានបើកនាព្រឹកថ្ងៃទី៣វិច្ឆិកា នៅទីក្រុងហាណូយ។ វេទិកានេះ បានសម្តែងនូវការសន្យារបស់រដ្ឋាភិបាលវៀត ណាម ស្តីពីជម្រុញការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនានា ក្នុងទ្វីបអឺរ៉ុប រួមចំណែកចូលក្នុងការធ្វើសមាហរណកម្មអន្តរជាតិនៃវិស័យអប់រំឧត្តម សិក្សានៅវៀត ណាម។ នេះក៏ជាឱកាសសម្រាប់អំពាវនាវការពន្លឿនវិនិយោគលើ វិស័យអប់រំក្នុង កាលៈទេសៈដែលប្រភពទុនកម្ចី ODA និងប្រភពអាហារូបករណ៍ របស់ប្រទេសទាំង អស់នៅមានកំហិត។ថ្លែងមតិនៅវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួង អប់រំនិងបណ្តុះ បណ្តាលវៀតណាម លោក Bui Van Ga បានឲ្យដឹងថា ខឿនសេដ្ឋកិច្ច វៀតណាមកំពុង ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅចូលក្នុងខឿនសេដ្ឋកិច្ចពិភព លោក ក្នុងនោះវិស័យ អប់រំនិងបណ្តុះបណ្តាលដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ប្រ ភពធនធានមនុស្សមាន គុណភាពខ្ពស់។ នៅក្នុងវេទិកានេះ មហាវិទ្យាល័យអឺរ៉ុបមួយ ចំនួនបានសន្យាបង្កើន កិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងថែមទៀតជាមួយមហាវិទ្យា ល័យរបស់វៀតណាម៕
Related






