បើកវេទិការមេគង្គ២០១៥
15/10/2015 09:34
Vovworld-ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគ ចូលមកមហាអនុដំបន់ទន្លេមេគង្គក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន

បើកវេទិការមេគង្គ២០១៥ Vovworld-ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគចូលមកមហាអនុដំបន់ ទន្លេមេគង្គក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាប្រធានបទនៃវេទិការមេគង្គឆ្នាំ២០១៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥តុលានៅរដ្ឋធានីវៀងច័ន្ទឡាវ។ នៅវេទិការបណ្ដាតំណាង បានវិភាគរាល់បញ្ហារួមនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដោយឯកភាពនេះជាអង្គការ សេដ្ឋកិច្ចរួមមានប្រទេសចំនួន១០នៃសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ ជាការ បោះជំហានសារវន្តនិងសំខាន់នៃដំណើរការសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អាស៊ាន។ ថ្លែងមតិបើកវេទិការនេះ លោក Phuong Huu Viet ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិ ការសេដ្ឋកិច្ចវៀតណាម-ឡាវ-កម្ពុជាបានឲ្យដឹងថា៖ “គោលដៅនៃវេទិការគឺសំដៅជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគ បណ្ដាប្រទេសមហាអនុដំបន់ទន្លេមេគង្គក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន បង្កលក្ខណៈ ជួយបណ្ដាអង្គភាពអាជីវកម្មអាជីវករវៀតណាមនិងឡាវមានឱកាសផ្លាស់ប្តូរអំពីឥទ្ធិពល នៃការសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានតភ្ជាប់អាស៊ានជាមួយមហាអនុដំបន់ ទន្លេមេគង្គនិងខ្លឹមសារទាក់ទិនក្នុងផលិតកម្មអាជីវកម្ម៕”
Related






