បើកវគ្គបំប៉ន់ចំណេះដឹងសម្រាប់សមាជិកមជ្ឈឹមបក្សនីតិកាលទី១២
27/08/2018 10:34
(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែសីហា នៅរដ្ឋធានីហាណូយ បានបើកវគ្គបំប៉ន់ចំណេះ ដឹងសម្រាប់សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២។ អញ្ជើញចូលរួម ពិធីបើកមានវត្តមានរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ចើញថ្លែងមតិក្នុងពិធីបើកវគ្គបំប៉ន់ (រូបថត៖ TTXVN) ថ្លែងមតិនៅ ទីនេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការសិក្សា រៀនសូត្រក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងក្នុងការងារ។ តាមលោកអគ្គលេខាថា ក្នុងកិច្ចការបដិវត្តន៍ ចាំបាច់ត្រូវសិក្សារៀនសូត្រដោយឧស្សាហ៍ព្យាយាមដើម្បី បំពេញបន្ថែមចំណេះដឹងនិងសមត្ថភាពថ្មី ពង្រឹងនិងពង្រីកទ្រឹស្ដីបដិវត្តន៍ ដើម្បីធ្វើ ដំណើរការបដិវត្តន៍ប្រកបដោយជោគជ័យ។ “ក្នុងដំណើរការដឹកនាំបដិវត្តន៍នោះ គឺលោក លេនីន និងលោកប្រធាន ហូជីមិញជានិច្ចកាលយកចិត្តទុកដាក់ដល់ការសិក្សារៀនសូត្ររបស់បក្សទាំងមូល ប្រជាជនទាំងមូល ពិសេសគឺចំពោះកម្មាភិបាលនិងបក្ខជន។ លោកប្រធាន ហូជីមិញបានផ្ដែផ្ដាំថា៖ បដិវត្តន៍ឈានឡើងជានិច្ច មនុស្សធ្វើបដិវត្តន៍ក៏ត្រូវឈាន ឡើងជានិច្ច ហេតុនេះហើយត្រូវសិក្សារៀនសូត្រអស់មួយជីវិត។ រៀនដើម្បីធ្វើការ ធ្វើមនុស្សជាមុនសិនទើបធ្វើកម្មាភិបាលបានដែរ”។ លោកអគ្គលេខាសង្ឃឹមថា តាមរយៈវគ្គបំប៉ន់ចំណេះដឹងនេះ បណ្ដាសិក្ខា កាមនឹងទទួលបានលទ្ធផលវិជ្ជមាន មានអត្ថន័យជាក់ស្ដែង ដើម្បីឈរលើ មូលដ្ឋាននោះបំពេញភាកិច្ចរបស់ខ្លួនឲ្យបានល្អជាងមុន៕
Related
More




