VOV WorldVOV World
ប្រារព្ធពិធីបុណ្យនិទាឃរដូវ Con Son – Kiep Bac ឆ្នាំ២០១៧
13/02/2017 10:29
(VOVworld) - នាថ្ងៃទី១២ កុម្ភៈ (ថ្ងៃទី១៦កើត ខែ មិកសិ) នៅមណ្ឌលកេរ្តិ៍ដំណែល Con Son ទីរួមខេត្ត Chi Linh ខេត្ត Hai Duong ភាគខាងជើងវៀតណាម បាន ប្រព្រឹត្តទៅពិធីប្រារព្ធពិធីបុណ្យនិទាឃរដូវ Con Son – Kiep Bac ២០១៧។
ប្រារព្ធពិធីបុណ្យនិទាឃរដូវ Con Son – Kiep Bac ឆ្នាំ២០១៧
ទិដ្ឋភាពនៃពិធីបុណ្យនេះ (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី១២ កុម្ភៈ (ថ្ងៃទី១៦កើត ខែមិកសិ) នៅមណ្ឌលកេរ្តិ៍ ដំណែល Con Son ទីរួមខេត្ត Chi Linh ខេត្ត Hai Duong ភាគខាងជើងវៀតណាម បាន ប្រព្រឹត្តទៅពិធីប្រារព្ធពិធីបុណ្យនិទាឃរដូវ Con Son – Kiep Bac ២០១៧។ថ្លែងមតិ នៅទីនេះ លោក Luong Van Cau អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai Duong បានលើកច្បាស់ថា Con Son – Kiep Bac មានអត្ថន័យដ៏សំខាន់ក្នុងប្រវត្តិ សាស្ត្រដោយបង្ហាញនូវការរួមវិភាគទានដ៏ធំធេងរបស់ពុទ្ធសាសនានិកាយ Truc Lam ចំពោះបុព្វហេតុកសាងនិងការពារប្រទេសជាតិ។ ពិធីបុណ្យ Con Son – Kiep Bac ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៩  កុម្ភៈ ដោយមានសកម្មភាពវប្បធម៌ កីឡា លេងល្បែងកំសាន្តប្រជាប្រិយដ៏សម្បូរ បែដូច ជាពិធីអ៊ុជធូប ពិធីសែនលើភ្នំ Ngu Nhac ការប្រឡងវេចនំអន្សមជាដើម៕

More