ប្រារព្ធមហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥
02/08/2015 09:14
Vovworld-ថ្លែងមតិបើកមហោស្រពតូរតន្ត្រីប្រពៃណិបណ្ដា ប្រទេសអាស៊ាន២០១៥ នាយប់ថ្ងៃទី១សីហានៅខេត្ត Thanh Hoa

ប្រារព្ធមហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥ (VNP) Vovworld-ថ្លែងមតិបើកមហោស្រពតូរតន្ត្រីប្រពៃណិបណ្ដាប្រទេសអាស៊ាន ២០១៥ នាយប់ថ្ងៃទី១សីហានៅខេត្ត Thanh Hoa (ភាគកណ្ដាលវៀតណាម) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍លោក Vuong Duy Bien បានសង្កត់ ធ្ងន់ថា តាមរយៈមហោស្រពតូរតន្ត្រីសំដៅឧទ្ទេសនាមនិងលើកដម្កើងតូរតន្ត្រី ប្រពៃណីដ៏ថ្លៃថ្លារបស់បណ្ដាប្រទេសនៅដំបន់អាស៊ី-អាគ្នេយ៍ ផ្សព្វផ្សាយតំលៃ សក្ដានុភាពបេតិកភ័ណ្ឌវប្បធម៍បណ្ដាប្រជាជាតិចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ។ មហោស្រពក៏ជាស្បានដើម្បីប្រជាជនបណ្ដាប្រទេសក្នុងដំបន់យល់ដឹងផ្សាភ្ជាប់ និងសាមគ្គីភាពរួមចំណែកនាំសហគមន៍អាស៊ានកាន់តែអភិវឌ្ឍន៍សម្បូររុងរឿង។ កម្មវិធីមហោស្រពនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃដោយមានឈុតសម្ដែង មានខ្លឹមសារនិងទស្សនីយភាពដ៏សម្បូរបែប។ ក្នុងក្របខ័ណ្ឌមហោស្រពតូរតន្ត្រី ប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥នៅមានការសន្ទនាវិទ្យាសាស្ត្រដោយ ប្រធានបទ តូរ្យតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន-ឯកភាពក្នុងពហុបែប។ មហោស្រពនឹងបិទបញ្ចប់នាថ្ងៃទី៦សីហា៕
Related






