VOV WorldVOV World
ប្រារព្ធផ្សារណាត់ពាណិជ្ជកម្មឆ្នាំ២០១៦នៅកម្ពុជា
06/10/2016 10:37
(VOVworld) - ក្រោមប្រធានបទ “មិត្តភាព សហប្រតិ បតិ្តការនិងអភិវឌ្ឍន៍” នាព្រឹកថ្ងៃទី៦ តុលា ផ្សារណាត់ ពាណិជ្ជកម្មវៀតណាមឆ្នាំ២០១៦បានប្រារព្ធឡើងនៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ប្រារព្ធផ្សារណាត់ពាណិជ្ជកម្មឆ្នាំ២០១៦នៅកម្ពុជា
ទិដ្ឋភាពនៃផ្សារណាត់នេះ (រូបថត៖VOV) (VOVworld) - ក្រោមប្រធានបទ “មិត្តភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍” នា ព្រឹកថ្ងៃទី៦ តុលា ផ្សារណាត់ពាណិជ្ជកម្មវៀតណាមឆ្នាំ២០១៦បានប្រារព្ធឡើងនៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១០ តុលា ផ្សារ ណាត់លើកនេះមាន ស្តង់ទំនិញជាង២០០របស់អង្គភាពអាជីវកម្មប្រមាណ១៣០។ ផ្សារណាត់ឧទ្ទេសនាមជាមួយអតិថិជនអំពីផលិតផលជាច្រើនដែលមានគុណភាព ខ្ពស់និងកិត្យានុភាពនៅក្នុងនិងក្រៅប្រទេសដូចជាសំលៀកបំពាក់ ស្បែកជើង ជលផល កសិផល រុក្ខផល គ្រឿងសិប្បកម្មវិចិត្រសិល្បៈ ស្បៀងអាហារ ទំនិញ អេឡិចត្រូនិក និងសម្ភារៈសំណង់ជាដើម។ ស្ថិតនៅក្នុង “កម្មវិធីពន្លឿនពាណិជ្ជកម្ម ជាតិឆ្នាំ២០១៦” ផ្សារណាត់នឹងបង្ក លក្ខណៈសំរាប់អង្គភាពអាជីវកម្មវៀតណាម ស្វែងរកព័ត៌មានស្ដីអំពីសក្ដានុភាពនៃទីផ្សារកម្ពុជា និងតំបន់ ស្វែងរកដៃគូពាណិជ្ជ កម្ម បើកទូលាយទំនាក់ទំនងជួប ប្រាស្រ័យរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំង ពីរ។នេះក៏ជាសកម្មភាព នយោបាយ សេដ្ឋកិច្ចសំខាន់មួយក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី៤៩ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ៕