VOV WorldVOV World
ប្រារព្ធផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១២
08/09/2016 10:41
(VOVworld) - នាយប់ថ្ងៃទី៧ កញ្ញា ផ្សារណាត់ទេស ចរណ៍អន្តរជាតិទីក្រុងហូជីមិញ (ITE HCMC) លើកទី ១២ឆ្នាំ២០១៦បានប្រារព្ធឡើងជាផ្លូវការ។
ប្រារព្ធផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១២
ប្រគល់ពានរង្វាន់សំរាប់ជូនអង្គភាពអាជីវកម្មទេសចរណ៍ឆ្នើមនៅពិធីប្រារព្ធ (រូបថត៖An Hieu/TTXVN) (VOVworld) - នាយប់ថ្ងៃទី៧ កញ្ញា ផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុង ហូជីមិញ (ITE HCMC) លើកទី១២ឆ្នាំ២០១៦បានប្រារព្ធឡើងជាផ្លូវការ។ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ កញ្ញា ផ្សារណាត់លើកនេះរួមមានសកម្មភាពជាច្រើន សំដៅពន្លឿនទេសចរណ៍និងផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាម។ ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់ស្តង់ទំនិញចំនួន២៧០ស្តង់មកពី ប្រទេសនិងតំបន់ដែនដីចំនួន២០ រួមជាមួយខេតក្រុងចំនួន៣០នៅលើទូទាំង ប្រទេស។ផ្សារណាត់ ក៏សំដៅជំរុញខ្លាំងសកម្មភាពជួបប្រាស្រ័យ សហប្រតិបតិ្ត ការលើវិស័យវប្បធម៌ ទេសចរណ៍រវាងប្រទេសអាស៊ីអាគ្នេយ៍នានា ហើយឆ្ពោះទៅ  កសាងនិងផ្សព្វផ្សាយរូបភាព “ប្រទេសចំនួន៥ - ទីមកដល់តែមួយ” រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម៕