VOV WorldVOV World
ប្រារព្ធសមាជក្រុមប្រឹក្សារដ្ឋទូទាំងប្រទេសចិន
04/03/2017 08:54
(VOVworld) - នារសៀលថ្ងៃទី៣ មិនា នៅរដ្ឋធានី ប៉េកាំង គណៈកម្មាធិការទូទាំង ប្រទេសសមាជក្រុម ប្រឹក្សារដ្ឋចិន ជាស្ថាប័នពិគ្រោះយោបល់ខាងនយោ បាយខ្ពស់ បំផុតនៅប្រទេសនេះ បានប្រារព្ធសម័យ ប្រជុំជាប្រចាំលើកទី៥អាណត្តិទី១២។
ប្រារព្ធសមាជក្រុមប្រឹក្សារដ្ឋទូទាំងប្រទេសចិន
សមាជក្រុមប្រឹក្សារដ្ឋចិនលើកទី៥អាណត្តិទី១២ប្រារព្ធនៅទីក្រុងប៉េកាំង (រូបថត៖VOV) (VOVworld) - នារសៀលថ្ងៃទី៣ មិនា នៅរដ្ឋធានីប៉េកាំង គណៈកម្មាធិការ ទូទាំងប្រទេសសមាជក្រុមប្រឹក្សារដ្ឋចិន ជាស្ថាប័នពិគ្រោះយោបល់ខាងនយោបាយ ខ្ពស់ បំផុតនៅប្រទេសនេះ បានប្រារព្ធសម័យប្រជុំជាប្រចាំលើកទី៥អាណត្តិទី១២។ អញ្ជើញថ្លែងមតិនៅពិធីប្រារព្ធ លោក Yu Zhengsheng ប្រធានក្រុមប្រឹក្សារដ្ឋចិនបាន សង្កត់ធ្ងន់ថា៖ ឆ្នាំ២០១៧ជាឆ្នាំសំខាន់ក្នុងផែនការមេអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច រយៈពេល៥ឆ្នាំលើកទី១៣ ហើយជាឆ្នាំដែលចិនជំរុញខ្លាំងការកែទម្រង់ រចនា សម្ព័ន្ធនិងរៀបចំមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី១៩។ដោយហេតុនេះ ការងារក្រុមប្រឹក្សារដ្ឋក្នុងឆ្នាំនេះ ត្រូវផ្តោតទៅលើការកំណត់សតិអារម្មណ៍ ទាក់ ទាញគ្រប់ប្រភពកម្លាំង ជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ដោយនិរន្តរភាព និងបង្កើតស្នាដៃ ស្វាគមន៍ជ័យជំនះនៃមហាសន្និបាតលើកទី១៩។ សមាជលើកនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ។បណ្ដាតំណាងនឹងផ្ដល់ យោបល់ចំពោះសេចក្ដីសំរេចដ៏សំខាន់ៗក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ក្នុងប្រទេស។រាល់ខ្លឹមសារទាក់ទិនដល់វិស័យនយោបាយ សេដ្ឋកិច្ចសង្គមរបស់  ចិន ដែលត្រូវបានលើកឡើងក្នុងសមាជលើកនេះទាក់ទាញការយកចិត្តទុកដាក់ ពិសេសរបស់សារព័ត៌មានចិននិងអន្តរជាតិ ក្នុងកាលៈទេសៈសេដ្ឋកិច្ចប្រទេស នេះកំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន ហើយល្បឿនកំណើន  កំពុងនៅកំរិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងទៅ៕