ប្រារព្ធសន្និសីទជាន់ខ្ពស់អាស៊ាននៅឡាវ
06/09/2016 11:45
(VOVworld) - នារសៀលថ្ងៃទី៦ កញ្ញា សន្និសីទជាន់ ខ្ពស់របស់សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី២៨និងលើកទី២៩បានប្រារព្ធជា ផ្លូវការនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ក្រោម ប្រធានបទ “នាំទស្សនៈវិស័យក្លាយទៅជាការពិតដើម្បីសហគមន៍អាស៊ានមួយដ៏សកម្ម”។

(VOVworld) - នារសៀលថ្ងៃទី៦ កញ្ញា សន្និសីទជាន់ខ្ពស់របស់សមាគមន៍បណ្ដា ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី២៨និងលើកទី២៩បានប្រារព្ធជាផ្លូវការ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ក្រោមប្រធានបទ “នាំទស្សនៈវិស័យក្លាយទៅជា ការពិតដើម្បីសហគមន៍អាស៊ានមួយដ៏សកម្ម”។ក្នុងបទសន្ទរកថាប្រារព្ធសន្និសីទ នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith បានសង្កត់ធ្ងន់ថា៖ “សន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៨និងលើកទី២៩នេះ មិនត្រឹមតែប្រព្រឹត្ត ទៅ ក្នុងកាលៈទេសៈថ្មីដែលមានឱកាសនិងការសាកល្បងជាច្រើនចំពោះអាស៊ាន ប៉ុណ្ណោះទេ ថែមទាំងក្នុងកាលៈទេសៈដែលស្ថានភាពនៅតំបន់និងពិភពលោក មានបម្រែបម្រួលដ៏ស្មុគស្មាញជាច្រើនទៀតផង។ដោយហេតុនេះ សន្និសីទជាន់ ខ្ពស់ អាស៊ាននិងសន្និសីទពាក់ព័ន្ធនានាលើកនេះ គឺជាឱកាសដើម្បីថ្នាក់ដឹកនាំ អាស៊ាន ជួបពិភាគ្សានិងដាក់ចេញទិសដៅសំរាប់ដំណើរការអនុវត្តន៍ទស្សនៈ វិស័យសហ គមន៍អាស៊ានឆ្នាំ២០២៥”។ ទិដ្ឋភាពនៃពិធីប្រារព្ធសន្និសីទជាន់ខ្ពស់អាស៊ាននារសៀលថ្ងៃទី៦ កញ្ញា (រូបថត៖TTXVN) សន្និសីទជាន់ខ្ពស់ទាំងពីរនេះប្រព្រឹត្តទៅនាថ្ងៃទី៦ និងថ្ងៃទី៧ កញ្ញា ក្នុង គោលដៅ ស្នូលនោះគឺកសាងសហគមន៍អាស៊ាន។នាថ្ងៃទី៦ កញ្ញា ថ្នាក់ដឹកនាំ អាស៊ាន អញ្ជើញធ្វើកសិណសាក្សីពិធីអនុវត្តន៍ផែនការរួមស្ដីអំពីការតភ្ជាប់ អាស៊ានឆ្នាំ ២០២៥ និងផែនការអំពីការងារធ្វើសមាហរណកម្មអាស៊ានទី៣ ហើយឧទ្ទេស នាមក្រុមប្រឹក្សាអាជីវកម្មអាស៊ាន។ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ កញ្ញា នឹងប្រព្រឹត្តទៅសន្និសីទទាក់ទិនជាច្រើនដូចជា សន្និសីទជាន់ខ្ពស់ អាស៊ាន+១ សន្និសីទជាន់ខ្ពស់អំពីការរំលឹកខួបលើកទី២៥ទិវា បង្កើតទំនាក់ ទំនងសន្ទនាអាស៊ាននិងចិន សន្និសីទជាន់ខ្ពស់អាស៊ាន+៣ និង សន្និសីទជាន់ ខ្ពស់អាស៊ីខាងកើត (EAS)៕
Related






