VOV WorldVOV World
ប្រារព្ធសន្និសីទកំពូលរដ្ឋាភិបាលពិភពលោកនៅ UAE
13/02/2017 10:27
(VOVworld) - សន្និសីទកំពូលរដ្ឋាភិបាលពិភពលោក ២០១៧ (WGS) លើកទី៥ បានប្រារព្ធឡើងជាផ្លូវការ នាថ្ងៃទី១២ កុម្ភៈ នៅទីក្រុង Dubai របស់អារ៉ាប់រួម។
ប្រារព្ធសន្និសីទកំពូលរដ្ឋាភិបាលពិភពលោកនៅ UAE
ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖AFP/TTXVN) (VOVworld) - សន្និសីទកំពូលរដ្ឋាភិបាលពិភពលោក ២០១៧ (WGS) លើកទី៥ បានប្រារព្ធឡើងជាផ្លូវការនាថ្ងៃទី១២ កុម្ភៈ នៅទីក្រុង Dubai របស់អារ៉ាប់រួម។ អញ្ជើញចូលរួមព្រឹត្តិការណ៍ឆ្នាំនេះមានតំណាងប្រមាណ៤ពាន់នាក់មកពី ប្រទេសចំនួន១៣៩លើពិភពលោក។ក្នុងក្របខ័ណ្ឌសន្និសីទចាប់ពីថ្ងៃទី១២ដល់ថ្ងៃ ទី១៤ កុម្ភៈ នោះ ប្រធានបទស្នូលដែលត្រូវបានយកមកពិភាគ្សារួមមាន៖ ការបញ្ចប់  សកលភាវូបនីយកម្ម ធ្វើយ៉ាងម៉េចដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាឆ្លងដែន ការប្រយុទ្ធ ប្រឆាំងលទ្ធិជ្រុលនិយម និងប្រភពថាមពលនុយក្លេអ៊ែរ។រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា គណៈរដ្ឋមន្ត្រី UAE និងជាប្រធាន WGS លោក Mohammed Al-Gergawi អះអាងថា  បរិមាណតំណាងចូលរួមសន្និសីទឆ្នាំនេះបានសរឲ្យឃើញនូវទ្រង់ទ្រាយរបស់ ព្រឹត្តិការណ៍នេះក៏ដូចជាការយកចិត្តទុកដាក់កាន់តែធំរបស់រដ្ឋាភិ បាលនិងអង្គការ អន្តរជាតិនានាផងដែរ៕

More