ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំរបស់ប្រទេសវៀតណាម
08/04/2026 08:23
[VOVWORLD] - ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិកាលពីថ្ងៃទី ៧ ខែមេសា បានបង្ហោះអត្ថបទជាច្រើនដែលវាយតម្លៃពីព្រឹត្តិការណ៍ដែលរដ្ឋសភាវៀតណាមនីតិកាលទី ១៦ បានបោះឆ្នោតជ្រើសតាំងតំណែងថ្នាក់ដឹកនាំកំពូលរបស់រដ្ឋ។

260408 FM 03.jpg អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម។ (រូបថត៖ VOV) កាលពីថ្ងៃទី ៧ ខែមេសា ទីភ្នាក់ងារសារព័ត៌មាននានារបស់ចិនដូចជាទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ទូរទស្សន៍មជ្ឈិមចិន ( CCTV) និងកាសែត Global Times បានរាយការណ៍អំពីការដែលលោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦ - ២០៣១។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានដកស្រង់សម្តីសុន្ទរកថាចូលកាន់តំណែងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ដែលក្នុងនោះលោកបានបញ្ជាក់ថា ភារកិច្ចចម្បងនោះគឺរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ជំរុញការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ ដោយរាយការណ៍អំពីការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំកំពូលរបស់វៀតណាម ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្ញើសារទូរលេខអបអរសាទរចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ក្នុង ឱ កាសដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម។ នៅក្នុងសារទូរលេខនេះ ប្រធានាធិបតីរុស្ស៊ី បានសម្តែងទំនុកចិត្តថា ក្នុងតួនាទីថ្មីរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងទីក្រុងមូស្គូនិងទីក្រុងហាណូយ។ ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីក៏បានរាយការណ៍នៅថ្ងៃដដែលនោះថា រដ្ឋសភាវៀតណាម បានបោះឆ្នោតជ្រើសតាំងលោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ៥ ឆ្នាំខាងមុខ។ កាសែត The Straits Times និង CNA ( សិង្ហបុរី) បានធ្វើអត្ថាធិប្បាយថា ការសម្រេចចិត្តនេះបានសម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំរបស់វៀតណាម។ ប្រព័ន្ធផ្សព្វផ្សាយថៃ ជាពិសេសគេហទំព័រ nationthailand.com បានសង្កត់ធ្ងន់លើការប្តេ ជ្ញាចិត្តរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្នុងការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ឆ្ពោះ ទៅរកសេដ្ឋកិច្ចច្នៃប្រឌិត បច្ចេកវិទ្យាខ្ពស់ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន៕
TAG
VOV/VOVWORLD/សារព័ត៌មាន/ប្រព័ន្ធផ្សព្វផ្សាយ/អន្តរជាតិ/ថ្នាក់ដឹកនាំកំពូល/វៀតណាម/ជ្រើសតាំង
Related
More




