ប្រទេសជាច្រើនលើពិភពលោកថ្កោលទោសការវាយប្រហារទៅលើសណ្ឋាគារនៅ Burkina Farso
17/01/2016 08:19
(VOVworld) – ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ Burkina Farso លោក Gilles Thibault បានឲ្យដឹងថា៖ ជនចាប់ ចំណាប់ខ្មាំងចំនួន ១៥០ នាក់ពីប្រទេសចំនួន ១៨ ត្រូវ បានរំដោះនៅទីកន្លែងដែលការវាយប្រហារភេរវកម្ម ទៅលើសណ្ឋាគារ Splendid។

ប្រទេសជាច្រើនលើពិភពលោកថ្កោលទោសការវាយប្រហារទៅលើសណ្ឋាគារនៅ Burkina Farso (Image: VNA) (VOVworld) – ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ Burkina Farso លោក Gilles Thibault បានឲ្យដឹងថា៖ ជនចាប់ចំណាប់ខ្មាំងចំនួន ១៥០ នាក់ពីប្រទេស ចំនួន ១៨ ត្រូវបានរំដោះនៅទីកន្លែងដែលការវាយប្រហារភេរវកម្មទៅលើ សណ្ឋាគារ Splendid។ លោក Thibault បានឲ្យដឹងថែមទៀតថា៖ មុស្សចំនួន ២៧ នាក់ត្រូវស្លាប់ក្នុងការវាយ ប្រហារនេះ។ អគ្គលេខាធិការអង្គការ Francophonie លោកស្រី Michaelle Jean បានថ្កោលទោសយ៉ាងខ្លាំងក្លា បណ្ដាការវាយប្រហារភេរវកម្មនៅរដ្ឋធានី Ouagadougou របស់ Burkia Farso ព្រមទាំង សង្កត់ធ្ងន់ថា៖ ការវាយប្រហារនេះមិន អាចផ្លាស់ប្តូរការ ប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិក្នុងការរួមដៃជាមួយ Burkia Farso ប្រឆាំងលិទ្ធិភេរវកម្មទេ។ ក្នុងពេលនោះ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក John Kirby បានផ្ញើរសាររំលែកទុក្ខក្រៀមក្រោមជាមួយ ទៅគ្រូសារបណ្ដាជនរងគ្រោះ។ នាថ្ងៃទី ១៦ មករា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានរិះគន់យ៉ាងខ្លាំង ក្លាការវាយប្រហារភេរវកម្មដ៏ សារហៅដែលបានប្រព្រឹត្តទៅនៅ Burkia Farso។ លោក Ban Ki-Moon បានរំលឹកឡើងវិញនូវការគាំទ្រទាំងស្រុងរបស់ អ.ស.ប. ចំពោះមជ្ឈដ្ឋាន មន្ត្រី Burkia Farso ហើយអះអាងរក្សារដ៏រឹងមាំចំណងសាមគ្គីភាពជាមួយ ប្រទេសនេះ និងតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម។ នាយក រដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក៏បានថ្កោលទោសយ៉ាងខ្លាំង ការវាយប្រហារភេរវកម្មនេះផងដែរ។ បណ្ដាជនប្រដាប់អាវុធនៃសាខា ភេរវកម្ម Al Qaeda ប្រចាំនៅអាហ្វ្រិក(AQIM) បាន ទទួលស្គាល់ដំណើរ ការវាយប្រហារបង្ហូរឈាមនេះដើម្បីសងសឹកបារាំងនិងលោក ខាងលិច៕
Related






