ប្រទេសជាច្រើនដាស់តឿនភាគីទាន់ទិននានាដំណើរការចរចារដើម្បីបញ្ចប់ជំលោះ
25/07/2014 10:18
(VOVworld) – ចំពោះមុខស្ថានភាពអំពើហឹង្សាឡើងជណ្តើរ ពីមួយថ្ងៃទៅមួយថ្ងៃនៅតំបន់ Gaza ដែលធ្វើឲ្យមនុស្សជាច្រើន ត្រូវស្លាប់និងរងរបួស ប្រទេសជាច្រើនបាន សម្តែងការព្រួយបារម្ ភដ៏ជ្រាលជ្រៅ

ប្រទេសជាច្រើនដាស់តឿនភាគីទាន់ទិននានាដំណើរការចរចារដើម្បីបញ្ចប់ជំលោះ (Image: VNA) (VOVworld) – ចំពោះមុខស្ថានភាពអំពើហឹង្សាឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃនៅ តំបន់ Gaza ដែលធ្វើឲ្យមនុស្សជាច្រើនត្រូវស្លាប់និងរងរបួស ប្រទេសជាច្រើនបាន សម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅ ព្រមទាំង ដាស់តឿនភាគីទាន់ទិននានាឈប់ បាញ់និងដំណើរការចរចារដើម្បីបញ្ចប់ជំលោះដ៏បង្ហូរឈាមដែលបានអូសបន្លាយ ក្នុងរយៈពេល ២០ ថ្ងៃកន្លងមក។ នាថ្ងៃទី ២៤ កក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងសមភាគី Jordan លោក Nasser Joda បានមានការចរចារ តាម ទូរស័ព្ទដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ Gaza។ ភាគីទាំង ២ បានដាស់ តឿន ភាគីទាក់ទិននានាប្រតិបត្តិតាមច្បាប់អន្តរជាតិ ព្រមទាំង អំពាវនាវអ៊ីស្រា អែលនិង ប៉ាឡេស្ទីនអនុវត្តវិធានការជាបន្ទាន់ប្រកបដោយប្រសិទ្ធិភាពដើម្បី បញ្ចប់អំពើហឹង្សានៅ ទីនេះ ក៏ដូចជា ដំណើរការចរចារសន្តិភាព។ នាថ្ងៃដ៏ដែល ជនអេស្ប៉ាញ់រាប់រយនាក់ បានដំណើរការដង្ហែរក្បួននៅមុខស្ថានទូតអ៊ីស្រាអែល ប្រចាំនៅរដ្ឋធានី Madrid សំដៅប្រឆាំងជំទាស់សកម្មភាពយោធារបស់កងទ័ព អ៊ីស្រាអែលនៅតំបន់ Gaza ផងដែរ៕
Related






