ប្រទេសនានាដាស់តឿនការដោះស្រាយភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់តាមរយៈការសន្ទនា
06/01/2016 10:24
(VOVworld) - នាថ្ងៃទី៦ មករា រដ្ឋមន្រ្តីការបរទេស ជប៉ុនលោក Fumio Kishida បានសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអាមេរិកលោក John Kerry ក្នុងនោះ ភាគីទាំងពីរឯកភាពថា ស្វែងរកដំណោះស្រាយ សំរាប់ភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់តាមការសន្ទនា។

បាតុកម្មនៅខាងមុខស្ថានទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅ Tehran (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៦ មករា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida បាន សន្ទនា តាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក John Kerry ក្នុងនោះភាគីទាំងពីរ ឯក ភាពថា ស្វែងរកដំណោះស្រាយសំរាប់ភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិង អ៊ីរ៉ង់ តាមការសន្ទនា។រដ្ឋមន្រ្តីការបរទេសទាំងពីរបានចែករំលែកការព្រួយបារម្ភអំពី ទំនាក់ទំនងកាន់តែអាក្រក់ទៅៗរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់ ព្រមទាំងសំណូមពរ ឲ្យ ភាគីទាក់ទិនទាំងអស់ស្ងប់ចិត្តដើម្បីស្ថិរភាពនៅមជ្ឈឹមបូព៌ា ជៀសវាងការជះឥទ្ធិ ពលទៅលើដំណើរការសន្តិភាពនៅក្នុងតំបន់ ជាពិសេសគឺការខំប្រឹងប្រែងបញ្ឈប់ សង្គ្រាមស៊ីវិលដែលអូសបន្លាយក្នុងរយៈពេល៥ឆ្នាំមកនៅស៊ីរី។ នាថ្ងៃដដែល ក្រសួងការបរទេសទួរគីក៏បានសំដែងការព្រួយបារម្ភអំពីស្ថានភាព តានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់ផងដែរ៕
Related






