VOV WorldVOV World
ប្រទេសប៉ូឡូញរំលឹកខួបលើកទី៧១នៃទិវាកុបកម្មWarsaw
02/08/2015 08:59
(VOVworld)-នាថ្ងៃទី១សីហា ប៉ូឡូញបានរៀបចំពិធី រំលឹកខួបលើកទី៧១ នៃទិវា កុបកម្ម Warsaw ប្រឆាំង នឹងពួកផាសីសអាល្លឺម៉ង់។
ប្រទេសប៉ូឡូញរំលឹកខួបលើកទី៧១នៃទិវាកុបកម្មWarsaw
(VOVworld)-នាថ្ងៃទី១សីហា ប៉ូឡូញបានរៀបចំពិធីរំលឹកខួបលើកទី៧១ នៃទិវា កុបកម្ម Warsaw ប្រឆាំងនឹងពួកផាសីសអាល្លឺម៉ង់។ នេះជាកុបកម្មមួយដែលបាន ចាត់ ទុកជានិមិតរូបសម្រាប់ភាពអង់អាចក្លាហាន និងមោទនភាពរបស់ប្រជាជន នៃ ប្រទេសនេះ។​ថ្លែងមតិក្នុងពិធីនេះ ប្រធានាធិបតីប៉ូឡួញ លោក Bronislaw Komorowski បានអះអាងថា កុបកម្មនេះ ជាបំណងប្រាថ្នារបស់ប្រជាជនប៉ូឡួញ ដែលចង់ដណ្តើមសេរីភាព។ លោកក៏បានដាក់កម្រងផ្ការំលឹកវិញ្ជាក្ខ័ន្ធជនដែល បាត់បង់ជីវិតក្នុងការធ្វើកុបកម្ម នៅឈាបនដ្ឋាន Powazki និងអំពាវនាវមនុស្ស គ្រប់រូប ត្រូវចេះគោរព និងរក្សាសេរីភាពដែលជំនាន់ដូនតាបានពលីជីវិតដើម្បី ដណ្តើមមក វិញនោះផងដែរ៕