ប្រទេសអាមេរិករំលឹកខួបអនុស្សារវរីយ៍ទិវាបុណ្យជាតិក្នុងស្ថានភាពសន្តិសុខត្រូវបានបង្កើន
05/07/2016 06:56
(VOVworld) – បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ ទិវាបុណ្យជាតិរបស់អាមេរិក ថ្ងៃទី ៤ កក្កដា ប្រព្រឹត្តទៅ ក្នុងកាលៈទេសៈសន្តិសុខត្រូវបានបង្កើនយ៉ាងខ្លាំង បន្ទាប់ពីរាល់ការវាយ ប្រហារភេរវកម្មដ៏បង្ហូរឈាមនា ពេលថ្មីៗនេះនៅអ៊ីរ៉ាក់ ទួរគី និងបង់ក្លាដែស។

ប្រទេសអាមេរិករំលឹកខួបអនុស្សារវរីយ៍ទិវាបុណ្យជាតិក្នុងស្ថានភាពសន្តិសុខត្រូវបានបង្កើន (Image: VNA) (VOVworld) – បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាបុណ្យជាតិរបស់អាមេរិក ថ្ងៃទី ៤ កក្កដា ប្រព្រឹត្តទៅក្នុងកាលៈទេសៈសន្តិសុខត្រូវបានបង្កើនយ៉ាងខ្លាំងបន្ទាប់ ពីរាល់ការវាយ ប្រហារភេរវកម្មដ៏បង្ហូរឈាមនាពេលថ្មីៗនេះនៅអ៊ីរ៉ាក់ ទួរគី និងបង់ ក្លាដែស។ នៅទីក្រុង New York ប៉ូលីស្តចំនួន ២ ពាន់នាក់ត្រូវបានដាក់ពង្រាយ បំពេញការយាមល្បាត ក្នុងពេលនោះ នៅទីក្រុង Chicago បរិមាណប៉ូលីស្តដែលត្រូវ បានបង្កើនឡើងដល់ ៥ ពាន់នាក់។ ក្នុងឱកាស នេះ បានប្រព្រឹត្តទៅសកម្មភាព ជាប្រពៃណីដូចជាការបាញ់កាំជ្រួចផ្កាការព្យុះហ្យាត្រា ការប្រឡងដុតនំប៉័ងនិងការ បោះជំរុំត្រូវបានរៀបចំឡើងជាច្រើនដែលទាក់ទាញការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងទូទាំងប្រទេស។ នៅទីក្រុង Austin រដ្ឋ Texas មនុស្សចំនួន ១ ម៉ឺននាក់បាន សម្របខ្លួនក្នុងបរិយាកាសអ៊ូអរសប្បាយរីករាយនៃកម្មវិធីតូរ្យតន្ត្រីមានវត្តមាន សិល្បៈករល្បីយឈ្មោះ Willie Nelson រួមជាមួយសិល្បៈករសិល្បៈការិនីចំនួន ២០ នាក់ទៀតចូលរួម។ ក្នុងពេលនោះ នៅនាយកដ្ឋានបណ្ណាសារជាតិអាមេរិកនៅ រដ្ឋធានីវ៉ាស៊ីនតោនការបង្ហាញឡើងវិញការអានសេចក្តីថ្លែងការណ៍ឯករាជ្យនាឆ្នាំ ១៧៧៦ បានប្រព្រឹត្តទៅដ៏មហោឡារឹកផងដែរ៕
Related






