ប្រទេសអាស៊ានសហប្រតិបតិ្តការទប់ស្កាត់គ្រោះភ្លើងឆេះព្រៃនិងផ្សែងអ័ព្ទ
29/10/2015 08:44
(VOVworld) - លោក Nguyen Ba Ngai អគ្គនាយករងអគ្គ នាយកដ្ឋានរុក្ខកម្មចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាមបានឲ្យដឹងថា ការទប់ស្កាត់គ្រោះ ភ្លើងឆេះព្រៃនិង ផ្សែងអ័ព្ទមុនបង្អស់ជាការទទួលខុស ត្រូវរបស់ប្រទេសនិមួយៗ

ផ្សែងអ័ព្ទដោយភ្លើងឆេះព្រៃគ្រប់ដណ្ដប់មជ្ឈមណ្ឌលរដ្ឋបាល Putrajaya របស់ម៉ាឡេស៊ី (រូបថត៖AFP/TTXVN) (VOVworld) - ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៣ (AMME ១៣) ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយរបស់វៀតណាម សន្និសីទប្រទេស ជាសមាជិកនៃកិច្ចព្រមព្រៀងអាស៊ានស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លង ដែនលើកទី១១ ត្រូវបានរៀបចំឡើងក្នុងកាលៈទេសៈប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយបំរ៉ែ បំរួលអាកាសធាតុ និងការកំពុលបរិស្ថានកាន់តែខ្លាំងទៅនៅក្នុងតំបន់។លោក Nguyen Ba Ngai អគ្គនា យករងអគ្គនាយកដ្ឋានរុក្ខកម្មចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា ការទប់ស្កាត់គ្រោះភ្លើងឆេះព្រៃនិង ផ្សែងអ័ព្ទមុនបង្អស់ជាការទទួល ខុសត្រូវរបស់ប្រទេសនិមួយៗ៖ “នាបច្ចុប្បន្ន ប្រទេសអាស៊ានទាំងឡាយបានបង្កើតមជ្ឈមណ្ឌលឃ្លាំមើលដែលផ្ដត់ ផ្គង់ព័ត៌មានអំពីផ្សែងអ័ព្ទឆ្លងដែន។ប្រទេសអាស៊ានក៏បានបង្កើតមូលនិធិប្រឆាំង ផ្សែងអ័ព្ទ ក្នុងនោះវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងរួមវិភាគ ទានក្នុងមូលនិធិនេះ។ក្រៅពីនោះ អាស៊ានក៏បានអំពាវនាវដល់ការផ្ដល់ជំនួយ ឧបត្ថម្ភពីអង្គការអន្តរជាតិធំទាក់ទិននានា ដើម្បីអនុវត្តន៍ការងារបង្ការប្រឆាំង គ្រោះភ្លើងឆេះព្រៃក៏ដូចជាអនុវត្តន៍ដំណោះស្រាយការពារបរិស្ថានប្រកបដោយ ប្រសិទ្ធិភាពផងដែរ”៕
Related






