VOV WorldVOV World
ប្រធាធិបតីប៉ាឡេស្ទីនចុះហត្ថលេខាលើសំណូមពរសូមចូលរួមអនុសញ្ញានិងអង្គការអន្តរជាតិចំនួន២០
01/01/2015 09:32
(VOVworld)- សំណូមពរសូមចូលរួមអនុសញ្ញានិង អង្គការអន្តរជាតិចំនួន២០​ត្រូវ​បានប្រធានាធិបតីប៉ា ឡេស្ទីនលោក Mahmud Abbas
ប្រធាធិបតីប៉ាឡេស្ទីនចុះហត្ថលេខាលើសំណូមពរសូមចូលរួមអនុសញ្ញានិងអង្គការអន្តរជាតិចំនួន២០
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmud Abbas (VOVworld)- សំណូមពរសូមចូលរួមអនុសញ្ញានិងអង្គការអន្តរជាតិចំនួន២០​ត្រូវ​បានប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmud Abbas ចុះហត្ថលេខានាថ្ងៃទី ៣១ធ្នូ។ ក្នុងអនុសញ្ញានិងអង្គការអន្តរជាតិចំនួន២០នេះ មានតុលាការព្រហ្មទណ្ឌ អន្តរជាតិ (ICC) ជាការបើកផ្លូវសម្រាប់ប៉ាឡេស្ទីនប្តឹងអ៊ីស្រាអ៊ែលទៅ ICC។ តាម លោក Abbasថា ការងារនេះគឺស្របនឹងផលប្រយោជន៍របស់ជនប៉ាឡេស្ទីន ដែល ឆ្ពោះ ទៅគោលដៅបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ១។ លោកក៏សម្តែងក្តីសោកស្តាយ ដោយសារ សេចក្កីសម្រេចចិត្តទាក់ទិនដល់គោលដៅពោលខាងលើ មិនបាន ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តនាថ្ងៃទី៣០ធ្នូ ដោយទទួលបានសម្លេងគាំទ្រ ចំនួន៨លើ១៥៕