ប្រធានាធិបតី Duterte ស្នើរឲ្យកងទ័ពអាមេរិកត្រៀមរៀបចំដកចេញពីហ្វីលីពីន
17/12/2016 08:13
(VOVworld) – នាថ្ងៃទី ១៦ ធ្នូ ក្នុងកាយវិការដែលមាន លទ្ធភាពភាគច្រើននឹងបន្ត ធ្វើឲ្យទំនាក់ទំនងសម្ព័ន្ធមិត្ត ទ្វេភាគីអាក្រក់ទៅៗ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសជាមួយអាមេរិកថា៖ វ៉ាស៊ីនតោនគប្បីត្រៀមខ្លួន ជាស្រេចសំរាប់ការលុប ចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ សំខាន់ រវាងប្រទេសទាំងពីរ។

ប្រធានាធិបតី Duterte ស្នើរឲ្យកងទ័ពអាមេរិកត្រៀមរៀបចំដកចេញពីហ្វីលីពីន (VNA) (VOVworld) – នាថ្ងៃទី ១៦ ធ្នូ ក្នុងកាយវិការដែលមានលទ្ធភាពភាគច្រើននឹងបន្ត ធ្វើឲ្យទំនាក់ទំនងសម្ព័ន្ធមិត្តទ្វេភាគីអាក្រក់ទៅៗ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសជាមួយអាមេរិកថា៖ វ៉ាស៊ីនតោនគប្បីត្រៀមខ្លួន ជាស្រេចសំរាប់ការលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិសំខាន់ រវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅសន្និសីទកាសែតមួយបន្ទាប់ពីដំណើរទស្សន កិច្ចនៅកម្ពុជានិងសឹង្ហបុរី ប្រធានាធិបតី Duterte បានប្រកាសថា៖ អាមេរិកត្រៀម រៀបចំលុចចោលរាល់កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកងកំលាំងរវាងហ្វីលីពីននិង អាមេរិក ឯកសារសហប្រតិបត្តិការការពារជាតិដែលភាគីទាំងពីរបានចុះហត្ថលេ ខានាឆ្នាំ ១៩៩៨ អនុញ្ញាតឲ្យកងទ័ពអាមេរិកដាក់ពង្រាយជាប្រចាំឆ្នាំនៅប្រទេស អាស៊ី-អាគ្នេយ៍សំដៅបំរើការធ្វើសមយុទ្ធរួមនិងសកម្មភាពជួយសង្គ្រោះធម្មជាតិ។ លោកក៏បានអះអាងថា៖ ហ្វីលីពីនអាចឈរជើងដោយខ្លួនឯងដោយមិនត្រូវការ ប្រាក់របស់អាមេរិកបន្ទាប់ពីស្ថាប័ន្ធផ្តល់ជំនួយរបស់អាមេរិកបានសម្រេចមិនផ្គត់ ផ្គង់ហិរញ្ញវត្ថុសំរាប់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅប្រទេសនេះ៕
Related






