VOV WorldVOV World
ប្រធានាធិបតីទួរគីប្រកាសកែទម្រង់កំលាំងប្រដាប់អាវុធ
31/07/2016 08:43
(VOVworld) – កងទ័ពរបស់ទួរគីនឹងស្ថិតក្រោម ការបញ្ជាផ្ទាល់របស់រដ្ឋមន្ត្រីកាពារ ជាតិ ព្រមទាំង បណ្ដាវិទ្យាស្ថានយោធានឹងត្រូវបានរំសាយ។
ប្រធានាធិបតីទួរគីប្រកាសកែទម្រង់កំលាំងប្រដាប់អាវុធ
ប្រធានាធិបតីទួរគីប្រកាសកែទម្រង់កំលាំងប្រដាប់អាវុធ (VNA) (VOVworld) – កងទ័ពរបស់ទួរគីនឹងស្ថិតក្រោមការបញ្ជាផ្ទាល់របស់រដ្ឋមន្ត្រីកាពារ ជាតិ ព្រមទាំង បណ្ដាវិទ្យាស្ថានយោធានឹងត្រូវបានរំសាយ។ ការផ្លាស់ប្តូរនេះ នឹងជា ផ្នែកមួយក្នុងកញ្ចប់វិធានការកែទម្រង់កំលាំងប្រដាប់អាវុធ​តាមសេចក្តី ប្រកាស របស់ប្រធានាធិបតីទួរគី លោក Tayyip Erdogan នាថ្ងៃទី ៣០ កក្កដា។ ក្រៅពីនោះ  លោក Erdogan មានគោលបំណងថា៖ អ្នកប្រមុខស្ថាប័នចារកម្ម ជាតិនិងអគ្គ សេនាធិការដ្ឋាននឹងស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី ផងដែរ។ ប៉ុន្តែ ដើម្បីអនុវត្តកំណែទម្រង់នេះ គប្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ប្រការនេះមាន ន័យថា៖ គប្បីមានកិច្ចសហប្រតិបត្តិការរបស់ភាគីប្រឆាំងនានា៕