VOV WorldVOV World
ប្រធានាធិបតីហ្វីលីពីន៖ចិនអាចបន្តរាល់សកម្មភាពបង្កហេតុនៅសមុទ្រខាងកើត
27/05/2014 10:34
(VOVworld)-ប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino នាថ្ងៃទី២៦ឧសភា បានព្រមានថា ការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-981
ប្រធានាធិបតីហ្វីលីពីន៖ចិនអាចបន្តរាល់សកម្មភាពបង្កហេតុនៅសមុទ្រខាងកើត
ប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino (រូបថតៈ​baodatviet.vn) (VOVworld)-ប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino នាថ្ងៃទី២៦ឧសភា បាន ព្រមានថា ការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-981 ចូលក្នុង តំបន់ សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដោយមិន អើពើ ដល់ការប្រឆាំងជំទាស់របស់វៀតណាមនិងសហគមន៍អន្តរជាតិ​បានសរឲ្យ ឃើញ ថា ប៉េកាំងអាចនឹងបន្តមានសកម្មភាពប្រហាក់ប្រហែលបង្កអស្ថិភាពក្នុង តំបន់។ ឆ្លើយសំភាស “ថែមហិរញ្ញវត្ថុ”របស់អង្គគ្លេស លោក បានកំណត់ថា រាល់សកម្ម ភាពឡើងជណ្តើររបស់ចិនក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាមនាសព្វថ្ងៃ អាចនឹងកើតមានឡើងចំពោះហ្វីលីពីននាពេល អនា គត់ដែរ។ លោក បានអំពាវនាវឲ្យចិនបញ្ឈប់រាល់សកម្មភាពដោយឯតោភាគី ដែលរំលោភទៅលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC)ឆ្នាំ២០០២ ដែលប៉េកាំងជាភាគីចុះហត្ថលេខា១។ លោកក៏បាន ដាស់តឿនបណ្តាប្រទេសអាស៊ាន មានសម្លេងខ្លាំងក្លានិងច្បាស់លសាស់ជាង អំពីរបៀបដោះស្រាយបញ្ហានេះឲ្យស្របនឹងច្បាប់អន្តរជាតិ៕