ប្រធានាធិបតីកូឡុំប៊ីមានសុទិដ្ឋិនិយមស្តីពីលទ្ធភាពដំណើរការចរចារសន្តិភាពជាមួយ ELN
07/10/2016 08:14
(VOVworld) – នាថ្ងៃទី ៦ តុលា ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បានសម្តែងសុទិដ្ឋិនិយម ស្តីពីលទ្ធភាពរៀបចំការចរចារសន្តិភាពជាមួយក្រុមកង ទ័ពរំ ដោះជាតិ (ELN) យ៉ាងឆាប់ៗ បន្ទាប់ពី កំលាំងនេះ ដោះលែងចំណាប់ខ្មាំងមួយដែលជា អតីតអភិបាលក្រុង Charala លោក Leon Ardila។

ប្រធានាធិបតីកូឡុំប៊ីមានសុទិដ្ឋិនិយមស្តីពីលទ្ធភាពដំណើរការចរចារសន្តិភាពជាមួយ ELN (VNA) (VOVworld) – នាថ្ងៃទី ៦ តុលា ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បានសម្តែងសុទិដ្ឋិនិយមស្តីពីលទ្ធភាពរៀបចំការចរចារសន្តិភាព ជាមួយក្រុមកងទ័ពរំ ដោះជាតិ (ELN) យ៉ាងឆាប់ៗ បន្ទាប់ពី កំលាំងនេះ ដោះលែងចំណាប់ខ្មាំងមួយដែលជា អតីតអភិបាលក្រុង Charala លោក Leon Ardila។ លោក Ardila ត្រូវបានចាប់ចំណាប់ ខ្មាំងនាខែ កក្កដា ឆ្នាំ ២០១៥។ ប្រធានាធិបតី Santos បានវាយតំលៃខ្ពស់ចំពោះទង្វើ របស់ ELN ហើយសង្កត់ធ្ងន់នឹងដំណើរការសន្ទនាជាមួយក្រុមប្រដាប់អាវុធធំទី ២ នៅ ប្រទេសនេះ ក្រោយពី កំលាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ដោយសារ ការដោះលែងចំណាប់ខ្មាំងគឺជាលក្ខ័ណ្ឌបុព្វបទដែលរដ្ឋាភិបាល បាននាំចេញដើម្បីអាច រៀបចំការចរចារ។ នាបច្ចុប្បន្ន មិនទាន់ដឹងច្បាស់ លាស់ចំនួនចំណាប់ខ្មាំងរបស់ ELN នៅឡើយ ប៉ុន្តែក្នុងនោះមានអ្នក នយោបាយមួយចំនួនជាអ្នកជំងឺ។ នាថ្ងៃដដែល សហគមកាកបាត ក្រហមអន្តរជាតិបានអះអាងថា៖ អង្គការនេះត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការបង្កលក្ខណៈងាយស្រួលសំរាប់ខឿនសន្តិភាពនៅកូឡុំប៊ី៕
Related






