ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានកាត់ទោសពីបទអំពើពុករលួយ
28/02/2017 10:40
(VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ ប្រធានាធិបតីកូរ៉េខាង ត្បូង លោកស្រី Park Geun-hye ត្រូវបានកំណត់ជាជនសង្ស័យ មានអំពើពុករលួយ ក្នុងកាលៈទេសៈ បណ្ដារដ្ឋអាជ្ញាពិសេស នឹងបញ្ចប់ការធ្វើស៊ើបអង្កេតដែលអូសបន្លាយអស់ រយៈពេល ៤ខែកន្លងទៅស្តីពីរឿងអាស្រូវទាក់ទិកដល់ថ្នាក់ដឹកនាំរូប នេះនាចុងថ្ងៃដដែល។

ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានកាត់ទោសពីបទអំពើពុករលួយ (VNA) (VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានកំណត់ជាជនសង្ស័យមានអំពើពុករលួយ ក្នុងកាលៈទេសៈ បណ្ដារដ្ឋអាជ្ញាពិសេសនឹងបញ្ចប់ការធ្វើស៊ើបអង្កេតដែលអូសបន្លាយអស់ រយៈពេល៤ខែកន្លងទៅស្តីពីរឿងអាស្រូវទាក់ទិកដល់ថ្នាក់ដឹកនាំរូបនេះនា ចុងថ្ងៃដដែល។ ថ្លែងមតិនៅសន្និសីទកាសែត អ្នកនាំពាក្យក្រុមរដ្ឋអាជ្ញាពិសេស លោក Lee Kyu-chul បានឲ្យដឹងថា៖ លោកស្រី Park Geun-hye បានឃុបឃិត ជាមួយមិត្តរបស់ខ្លួនគឺលោកស្រី Choi Soon-sil ដើម្បីទទួលប្រាក់សំណូកពីសម្ព័ន្ធ ក្រុមហ៊ុន Samsung សំដៅប្តូរយកអាទិភាពចំពោះសកម្មភាពអាជីវកម្ម។ លោកស្រី Park Geun-hye ដែលកំពុងរង់ចាំសាលក្រមរបស់តុលាការរដ្ឋធម្មនុញ្ញស្តីអំពីការ ដែលរដ្ឋសភាសួរដេញដោលលោកស្រីនាខែធ្នូឆ្នាំ ២០១៦ កន្លងទៅ នោះ មិន ទាន់ប្រឈមមុខនឹងការចោទប្រកាន់ភា្លមមួយរំពេចអាស្រ័យដោយការកំណត់ ថា៖ ប្រធានាធិបតីកាន់អំណាចត្រូវបានលើកលែងការផ្តន្ទាទោស។ នាថ្ងៃដដែល ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានប្រកាសថា៖ អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung លោក Lee Jea-yong រួមជាមួយនាយកជាន់ខ្ពស់ទាំង ៤ រូបទៀតនៃសម្ព័ន្ធក្រុម ហ៊ុននេះនឹងត្រូវបានផ្តន្ទាទោសពីបទជាច្រើនក្នុងនោះមានបទស៊ីសំណូកនិង អំពើពុករលួយផង៕
Related
More




