VOV WorldVOV World
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យរដ្ឋសភាថ្មីបង្កើនការដាក់សម្ពាធទៅលើកូរ៉េខាងជើង
13/06/2016 10:38
(VOVworld) – នាថ្ងៃទី ១៣ មិថុនា ប្រធានាធិបតីកូរ៉េ ខាងត្បូង លោកស្រី Park Geun Hye បានអំពាវនាវឲ្យ រដ្ឋសភាថ្មីដែលទើបនឹងត្រូវបានជ្រើសរើសគាំទ្រលោក ស្រីក្នុងការដាក់សម្ពាធទៅលើសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េសំដៅធ្វើឲ្យព្យុងយ៉ាងបញ្ឈប់រាល់ មហិច្ឆតានុយក្លេអ៊ែរ។
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យរដ្ឋសភាថ្មីបង្កើនការដាក់សម្ពាធទៅលើកូរ៉េខាងជើង
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យរដ្ឋសភាថ្មីបង្កើនការដាក់សម្ពាធទៅលើកូរ៉េខាងជើង (Image: VNA) (VOVworld) – នាថ្ងៃទី ១៣ មិថុនា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye បានអំពាវនាវឲ្យរដ្ឋសភាថ្មីដែលទើបនឹងត្រូវបានជ្រើសរើសគាំទ្រលោក ស្រីក្នុងការដាក់សម្ពាធទៅលើសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំ ដៅធ្វើឲ្យព្យុងយ៉ាងបញ្ឈប់រាល់ មហិច្ឆតានុយក្លេអ៊ែរ។ ថ្លែងមតិនៅពិធីបើក សម័យប្រជុំរដ្ឋសភានីតិកាលទី ២០ ប្រធានាធិបតី Park Geun Hye បានសង្កត់ ធ្ងន់ថា៖ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងកំពុងរារាំងការកែលំ អរទំនាក់ ទំនងអន្តរកូរ៉េ។ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងអនុវត្តរាល់វិធានការចាំបាច់ ដើម្បីប្រឆាំង ការគំរាមកំហែងនុយក្លេអ៊ែរនិងកាំជ្រួចពីកូរ៉េខាងជើង៕