ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យសាមគ្គីជាតិ
05/07/2016 06:55
(VOVworld) – នាថ្ងៃទី ៤ កក្កដា ប្រធានាធិបតីកូរ៉េខាង ត្បូង លោកស្រី Park Geun Hye បានអំពាវនាវឲ្យមាន សាមគ្គីភាពជាតិមិនព្រងើយកន្តើយនិងប្រុងប្រយ័ត្ន ក្នុងការកសាងរណសិរ្ស ឯកភាពដើម្បីជៀសវាងការ បែកបាកក្នុងការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ សំដៅ ទប់ស្កាត់ប្រទេសកូរ៉េខាងជើងអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ។

ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យសាមគ្គីជាតិ (Image: VNA) (VOVworld) – នាថ្ងៃទី ៤ កក្កដា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye បានអំពាវនាវឲ្យមានសាមគ្គីភាពជាតិមិនព្រងើយកន្តើយនិងប្រុង ប្រយ័ត្នក្នុងការកសាងរណសិរ្ស ឯកភាពដើម្បីជៀសវាងការបែកបាកក្នុងការ ខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិសំដៅ ទប់ស្កាត់ប្រទេសកូរ៉េខាងជើង អភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ។ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងបានចាត់ទុកថា៖ ការខំប្រឹងប្រែងនេះនឹងនាំទៅដល់បណ្ដាបទដាក់ទណ្ឌកម្មរឹតបន្តឹងថែម ទៀតរបស់សហគមន៍អន្តរជាតិ។ នាថ្ងៃដដែល លោកស្រី Park Geun Hye បានជួបធ្វើការ ជាមួយសមាជិកអង្គការស៊ីវិល «សម្ព័ន្ធសមាគមកូរ៉េខាង ត្បូងសេរី»។ ថ្លែងមតិនៅទីនេះ លោកស្រី Park Geun Hye បានមានប្រសាសន៍ ថា៖ ប្រសិនបើ ព្យុងយ៉ាងមិនផ្លាស់ប្តូរគោលជំហរអំពីកម្មវិធីអាវុធនុយក្លេអ៊ែរ នោះគឺរាល់កិច្ចព្រមព្រៀងជាមួយព្យុងយ៉ាងគ្មានអត្ថន័យណា មួយឡើយ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye បាននាំចេញសេចក្តី ប្រកាសពោលខាងលើក្នុងឱកាសរំលឹកខួបលើកទី ៤៤ ទិវាសេចក្តីថ្លែងការណ៍ រួមអន្តរកូរ៉េ តាមនោះ ឧបទ្វីបកូរ៉េឆ្ពោះទៅឯកភាពតាមរយៈគោលការណ៍ ចំនួន ៣ គឺ៖ ម្ចាស់ការ សន្តិភាព និងសាមគ្គីភាពប្រជាជាតិ៕
Related






