VOV WorldVOV World
ប្រធានាធិបតីម៉ុងហ្គោលីTsakhiagiinElbegdorjអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
21/11/2013 08:46
(VOVworld)-តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋ វៀតណាមលោក Truong Tan Sang ប្រធានាធិបតី ម៉ុងហ្គោលីលោក Tsakhiagiin Elbegdorj​ បាន​មកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២១ដល់ ទី២៤ វិច្ឆិកា​នេះ។
ប្រធានាធិបតីម៉ុងហ្គោលីTsakhiagiinElbegdorjអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
ប្រធានាធិបតីម៉ុងហ្គោលីលោក Tsakhiagiin Elbegdorj (VOVworld)-តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ប្រធានាធិបតីម៉ុងហ្គោលីលោក Tsakhiagiin Elbegdorj​ បាន​មកបំពេ ញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២១ដល់ទី២៤ វិច្ឆិកា​នេះ។ដំណើរទស្សនកិច្ចបានប្រព្រឹតិ្តទៅក្នុងកាលៈទេសៈដែលប្រទេសទាំង២កំពុង ត្រៀមរៀបចំរំលឹកខួបលើកទី៦០នៃទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ២០១៤។ដំណើរទស្សនកិច្ចនេះក៏សំដៅអនុវត្តគោលនយោបាយកិច្ចការបរទេសរបស់ ម៉ុងហ្គោលីចំពោះដំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបើកទូលាយទំនាក់ទំនងជាមួយ បណ្ដាប្រទេសអាស៊ានផងដែរ។ ក្នុងឱកាកនេះ អ្នកនិពន្ធនៃវិទ្យុផ្សាយសំលេងវៀតណាមមានអត្ថបទសរសេរ មានចំណងជើង”ជំរុញទំនាក់ទំនងវៀតណាម-ម៉ុងហ្គោលី”សូមអញ្ជើញអស់ លោកអ្នកនាងតាមដានស្ដាប់៕

More