VOV WorldVOV World
ប្រធានាធិបតីប៉ាឡេស្ទីន មានផែនការចូលរួមពិធីបុណ្យសពរបស់អតីតប្រធានាធិបតីអ៊ីស្រាអ៊ែល
30/09/2016 08:30
(VOVworld) - មន្ត្រីមួយរូបរបស់ប៉ាឡេស្ទីន នាថ្ងៃ ទី២៩ កញ្ញា ឲ្យដឹងថា ប្រធានាធិបតីលោក Mahmoud Abbas មានផែនការទៅកាន់ក្រុង Jerusalem នាថ្ងៃទី ៣០ កញ្ញា ដើម្បីចូលរួមពិធីបុណ្យសពអតីតប្រធានា ធិបតីអ៊ីស្រាអ៊ែលលោក Shimon Peres។
ប្រធានាធិបតីប៉ាឡេស្ទីន មានផែនការចូលរួមពិធីបុណ្យសពរបស់អតីតប្រធានាធិបតីអ៊ីស្រាអ៊ែល
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas (រូបថត៖Sigmalive) (VOVworld) - មន្ត្រីមួយរូបរបស់ប៉ាឡេស្ទីន នាថ្ងៃទី២៩ កញ្ញា ឲ្យដឹងថា ប្រធានា ធិបតីលោក Mahmoud Abbas មានផែនការទៅកាន់ក្រុង Jerusalem នាថ្ងៃទី៣០ កញ្ញា  ដើម្បីចូលរួមពិធីបុណ្យសពអតីតប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Shimon Peres។ ក្នុងពេលនោះ អង្គភាពមួយក្រោមឱវាទក្រសួងការពារជាតិអ៊ីស្រាអ៊ែលឲ្យដឹងថា លោក Abbas បានស្នើរឲ្យប្រទេសនេះរៀបចំឲ្យលោកចូលរួមពិធីបុណ្យសពអតីត ប្រធានាធិបតីលោក Peres។ អតីតប្រធានាធិបតីលោក Shimon Peres បានលាចាកលោកនៅក្រុង Tel Aviv នៅអាយុ៩៣ឆ្នាំ។នាឆ្នាំ១៩៩៤ លោក Peres ត្រូវបានប្រគល់ជូនពានរង្វាន់ Nobel  សន្តិភាពរួមជាមួយអតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Yitzhak Rabin និងអតីត ប្រធានាធិបតីប៉ាឡេស្ទីនលោក Yasser Arafat ដើម្បីការរួមវិភាគទាន ក្នុងជំនួប ចរចារសន្តិភាពដែលនាំទៅកិច្ចព្រមព្រៀងសន្តិភាព Oslo មានលក្ខណៈ ប្រវត្តិ សាស្ត្ររវាងអ៊ីស្រាអ៊ែលមនិងប៉ាឡេស្ទីន៕

More