VOV WorldVOV World
ប្រធានាធិបតីប៉ាឡេស្ទីនចាប់ផ្តើមដំណើរទស្សនកិច្ចនៅអេហ្ស៊ីប
20/03/2017 09:13
(VOVworld) – នាយប់ថ្ងៃទី​ ១៩ មិនា (តាមម៉ោងតំបន់) ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បាន អញ្ជើញមកដល់រដ្ឋធានីគែរ ចាប់ផ្តើមដំណើរ ទស្សនកិច្ច ជាផ្លូវការនៅអាហ្ស៊ីប តាមសេចក្តីអញ្ជើញរបស់ប្រធានា ធិបតីប្រទេស ម្ចាស់ផ្ទះ លោក Abdel Fattah Al-Sisi មុន ពេលសន្និសីទកំពូលសហព័ន្ធអារ៉ាប់ ដែលគ្រោងនឹងប្រា រព្ធឡើងនៅប្រទេស Jordan នាចុងខែមិនានេះ។
ប្រធានាធិបតីប៉ាឡេស្ទីនចាប់ផ្តើមដំណើរទស្សនកិច្ចនៅអេហ្ស៊ីប
ប្រធានាធិបតីប៉ាឡេស្ទីនចាប់ផ្តើមដំណើរទស្សនកិច្ចនៅអេហ្ស៊ីប (VNA) (VOVworld) – នាយប់ថ្ងៃទី​ ១៩ មិនា (តាមម៉ោងតំបន់) ប្រធានាធិបតីប៉ាឡេស្ទីន  លោក Mahmoud Abbas បានអញ្ជើញមកដល់រដ្ឋធានីគែរ ចាប់ផ្តើមដំណើរ ទស្សន កិច្ចជាផ្លូវការនៅអាហ្ស៊ីប តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីប្រទេស ម្ចាស់ផ្ទះ  លោក Abdel Fattah Al-Sisi មុនពេលសន្និសីទកំពូលសហព័ន្ធអារ៉ាប់ ដែលគ្រោង នឹងប្រារព្ធឡើងនៅប្រទេស Jordan នាចុងខែមិនានេះ។ ក្នុងសេចក្តី ជូនដំណឹងមួយ  អ្នកនាំពាក្យវិមានប្រធានាធិបតីអេហ្ស៊ីប លោក Alaa Yusuf បានឲ្យដឹងថា៖ ក្នុង ក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអេហ្ស៊ីបលើកនេះរបស់ប្រធានាធិបតីប៉ាឡេស្ទីនថ្នាក់ ដឹកនាំទាំងពីររូបគ្រោងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីបំរ៉ែបំរួលថ្មីបំផុតក្នុង ជំលោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលស្ថានភាពសន្តិសុខសេដ្ឋកិច្ចនិងមនុស្សធម៌ នៅតំបន់ដែនដីរបស់ជនប៉ាឡេស្ទីនក៏ដូចជាវិធានការជាក់ស្តែងក្នុងការចាប់ ផ្តើមឡើងវិញដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ។ អ្នកនាំពាក្យ បានឲ្យដឹងថែម ទៀតថា៖ ការត្រៀមរៀបចំសំរាប់សន្និសីទកំពូលនៃសហព័ន្ធអារ៉ាប់ដែលគ្រោងនឹង ប្រព្រឹត្តទៅនាថ្ងៃទី ២៩ មិនាខាងមុខ ក៏នឹងត្រូវបានពិភាក្សាលើកនេះ ផងដែរ៕ ​