VOV WorldVOV World
ប្រធានាធិបតីប៉ាឡេស្ទីនទៅបំពេញទស្សនកិច្ចអេហ្សីប
10/11/2013 08:58
(VOVworld)-ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmuod Abbas នាថ្ងៃទី៩វិច្ឆិកា បានទៅកាន់ទី ក្រុងគែ ចាប់ផ្តើមដំណើរទស្សនកិច្ចអេហ្ស៊ីបរយៈ ពេល៣ថ្ងៃ។
ប្រធានាធិបតីប៉ាឡេស្ទីនទៅបំពេញទស្សនកិច្ចអេហ្សីប
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmuod Abbas (រូបថតៈ imemc.org) (VOVworld)-ប្រធានាធិបតីប៉ាឡេស្ទីន លោកMahmuod Abbas នាថ្ងៃទី៩វិច្ឆិកា បានទៅកាន់ទីក្រុងគែ ចាប់ផ្តើមដំណើរទស្សនកិច្ចអេហ្ស៊ីបរយៈពេល៣ថ្ងៃ។ នេះ ជាដំណើរទស្សនកិច្ចអេហ្ស៊ីបលើកទី២របស់ប្រធានាធិបតី Abbas។ មុននោះនា ថ្ងៃទី២៩​កក្កដា លោក Abbas ក៏បានទៅកាន់ទីក្រុង គែដើម្បីសម្តែងការគាំទ្រ ចំពោះរដ្ឋាភិបាលបណ្តុះអាសន្នអេហ្ស៊ីប។         ក្នុងជំនួបជាមួយប្រធានាធិបតីបណ្តោះ អាសន្នលោក Adly Mansour លោក Abbas នឹងជូនដំណឹងអំពីបំរែបំរួលនាពេលថ្មីៗនេះដែលទាក់ទិនដល់ ដំណើការសន្តិភាពនៅ មជ្ឈឹមបូព៌ា ក្នុងនោះមានបណ្តាសកម្មភាពរំលោភរបស់ អ៊ីស្រាអែលនៅ Jerusalemជាដើម៕