VOV WorldVOV World
ប្រធានាធិបតីប៉ាឡេស្ទីនគាំទ្រការតស៊ូដោយសន្តិវិធីប្រឆាំងការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែល
15/10/2015 11:50
(VOVworld) – នាថ្ងៃទី ១៤ តុលា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រកាសគាំទ្រការតស៊ូដោយ សន្តិវិធីប្រឆាំងការទន្ទ្រានកាន់កាប់របស់ អ៊ីស្រាអែល។
ប្រធានាធិបតីប៉ាឡេស្ទីនគាំទ្រការតស៊ូដោយសន្តិវិធីប្រឆាំងការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែល
ប្រធានាធិបតីប៉ាឡេស្ទីនគាំទ្រការតស៊ូដោយសន្តិវិធីប្រឆាំងការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែល (Image: VNA) (VOVworld) – នាថ្ងៃទី ១៤ តុលា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រកាសគាំទ្រការតស៊ូដោយសន្តិវិធីប្រឆាំងការទន្ទ្រានកាន់កាប់ របស់ អ៊ីស្រាអែល។ នេះគឺជាបទថ្លែងការដំបូងរបស់ លោក Abbas គិតតាំងពី ផ្ទុះឡើង ការប៉ះទង្គិចរវាងប៉ាឡេស្ទីនិងអ៊ីស្រាអែលក្នុងអំឡុងពីរសប្តាហ៍កន្លង ទៅដែលធ្វើ ឲ្យមនុស្សចំនួន៣០នាក់ត្រូវស្លាប់មុំក។ លោក Abbas បានសង្កត់ ធ្ងន់ទៅលើសិទ្ធិ របស់ប្រជាពលរដ្ឋប៉ាឡេស្ទីនគឺមានសិទ្ធិការពារដោយខ្លួន ឯងនិងក្តាប់ជាប់ការតស៊ូរបស់ប្រជាជាតិ។ លោកក៏បានចោទប្រាកន់អ៊ីស្រា អែលពីការធ្វើឲ្យស្ថានភាពហឹង្សាឡើងជណ្តើរ ព្រមទាំង ចាត់ទុកថា៖ គោល នយោបាយរបស់អ៊ីស្រាអែល កំពុងគំរាមកំហែងដំណើរការសន្តិភាពនិង ស្ថិរភាពក្នុងតំបន់។ ទន្ទឹមនឹងនោះ សន្តិសុខនិងស្ថិរភាពមិនអាចទទួលបាន ឡើយក្នុងករណីអ៊ីស្រាអែលមិនបញ្ចប់រាល់ការទន្ទ្រានកាន់កាប់និងរដ្ឋប៉ាឡេស្ទីន មិនត្រូវបានបង្កើតត្រឹមត្រូវតាមខ្សែព្រំ ដែនដែលបានកំណត់នាឆ្នាំ ១៩៦៧ នោះ៕​