VOV WorldVOV World
ប្រធានាធិបតីបារាំង Francois Hollande ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
06/09/2016 13:46
(VOVworld)-នាព្រឹកព្រលឹមថ្ងៃទី៦កញ្ញា ប្រធានាធិបតីបារាំង លោក Francois Hollande បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ Noi Bai
ប្រធានាធិបតីបារាំង Francois Hollande ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
(VOVworld)-នាព្រឹកព្រលឹមថ្ងៃទី៦កញ្ញា ប្រធានាធិបតីបារាំង លោក Francois  Hollande បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ Noi Bai ចាប់ផ្តើមដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ។​ដំណើរទស្សនកិច្ចនេះរបស់ប្រធានាធិបតីបារាំង លោក  Francois Hollande សំដៅអនុវត្តជាក់ស្តែងនូវកិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្រ វៀតណាម បារាំង។​បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការនៅទីក្រុងហាណូយនាព្រឹក ថ្ងៃទី៦កញ្ញា ប្រធានាធិបតីបារាំងលោក Francois Hollande បានអញ្ជើញជួបចរចារ ជាមួយប្រធាន រដ្ឋ លោក Tran Dai Quang ។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានអះអាងលើការ ប្តេជ្ញាចិត្តនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម -បារាំងឲ្យ ឆ្ពោះទៅទស្សនវិស័យ សហប្រតិបត្តិការយូរអង្វែង ឆ្លើយតបនឹងផលប្រយោជន៍និង ការយកចិត្តទុកដាក់រួម រវាងប្រទេសទាំងពីរ។​ភាគីទាំងពីរបានឯកភាពផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅ វិញទៅមកព្រមទាំងឯកភាពជម្រុញកិច្ចសហប្រតិ បត្តិការលើវិស័យការពារជាតិ។ ប្រទេសទាំងពីរសន្យារឹតបន្តឹងថែមទៀតកិច្ចសហ ប្រតិបត្តិការក្នុងការទប់ទល់ជាមួយ​នឹងការសាកល្បងសកលលោកជាពិសេសគឺទប់ ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រ ធានាធិបតីបារាំង លោក Francois Hollande បានអញ្ជើញធ្វើជាកសិណសាក្សីពិធីចុះហត្ថ លេខានិងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ         ប្រធានាធិបតីបារាំង លោក Francois Hollande បានអះអាងលើការសន្យារបស់  បារាំងដែលរក្សា ODA សម្រាប់វៀតណាម។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា បន្តបង្ករ លក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីររឹតបន្តឹងកិច្ចសហប្រ  តិបត្តិការនិងឆ្ពោះទៅកសាងទំនាក់ទំនងដៃគូដោយឈរលើមូលដ្ឋានមានផលប្រ យោជន៍រួម។         វៀតណាមនិងបារាំងនឹងបង្កើនសហការគ្នាលើបណ្តាវេទិកាពហុភាគី ដូចជា អង្គ ការសហប្រជាជាតិ អាស៊ាន-EU, ASEM, Francophone និងបង្កើនកិច្ចសហប្រតិ បត្តិ​ការរវាងវៀតណាមជាមួយសហភាពអឺរ៉ុប។​ថ្នាក់ដឹកនាំទាំងពីររូបបានលើកច្បាស់ នូវ សារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព ជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង អន្តរជាតិ ព្រមទាំងអះអាងសារជាថ្មី ការសន្យារក្សាសេរីភាពនាវាចរណ៍និងអា កាសចរ ណ៍ ហើយសង្កត់ធ្ងន់លើការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិ វិធី ដោយរួមមានដំណើការការទូតនិងច្បាប់ ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ  ក្នុង នោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។         បន្ទាប់ពីជំនួបចរចារនោះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រ  ធានាធិបតីបារាំង លោក Francois Hollande បានអញ្ជើញធ្វើជាកសិណសាក្សីពិធីចុះ ហត្ថ លេខានិងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យច្បាប់  កសិកម្ម បង្រៀនភាសាបារាំង និងទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុជាដើម។ ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីបារាំង លោក Francois Hollande ក៏អញ្ជើញថ្លែងមតិជាមួយសារព័ត៌មាននិងឆ្លើយសំនួរមួយរចំនួនរបស់អ្នកកាសែត ផង ដែរ៕